Ultimate magazine theme for WordPress.

៣ចំនុចជួយអ្នកអោយមានកំលាំងចិត្ត

ការសិក្សារៀនសូត្រមិនមែនសុទ្ធតែរៀនដើម្បីធ្វើការនិងបង្កើតអាជីវកម្មផ្ទាល់ខ្លួនទាំងអស់នោះទេ។ការរៀនសូត្រគឺជាការក្រេបជញ្ជក់នូវចំណេះវិជ្ជាដែលយើងមិនធ្លាប់ដែលបានជួបដើម្បីទុកជាប់ជាមួយនឹងខ្លួនយើងដែលវាជាមាគ៌ានិងក្បួនខ្នាតដ៏មានតម្លៃសម្រាប់ជួយស្រោចស្រង់និងសង្គ្រោះយើងអស់មួយជីវិត ។ គ្រប់គ្នាតែងតែគិតថាការរៀនសូត្រនិងបន្តការសិក្សាវាមិនដែលបានផលប្រយោជន៍អ្វីនោះទេហើយក៍គិតថាវាខាតពេលវេលាខាតលុយកាត់និងអាយុទៅវិញ ព្រោះពួកគេគិតថាការបោះបង់ការងារយកពេលវេលាទៅរកការងារធ្វើបានលុយចាយពេញៗដៃវាគឺជារឿងដែលល្អសម្រាប់ជីវិតរបស់ពួកគេ ក៍ប៉ុន្តែផ្ទុយស្រឡះមកវិញនេះគឺជាការយល់ឃើញរបស់បុគ្គលម្នាក់ៗតែប៉ុណ្ណោះទោះជាយ៉ាងណាក៏សុទ្ធតែជាការយល់ឃើញរបស់បុគ្គលម្នាក់ៗជាពិសេសគឺយុវវ័យនិងសំពាធគ្រួសាររបស់ពួកគេតែម្តង ។ ថ្ងៃមួយខ្ញុំក៏បានដើរជួបក្មេងស្រីម្នាក់ដែលគាត់គឺជាមនុស្សម្នាក់ដែលមានការតស៊ូអត់ធ្មត់កើតចេញពីកូនអ្នកស្រុកស្រែចំការបាននិយាយយ៉ាងក្បោះក្បាយថា :

“ខ្ញុំគឺជាក្មេងស្រីដំបូងគេ ហើយតែម្នាក់ឯងគត់នៅភូមិដែលខ្ញុំរស់នៅ ដែលបានមកបន្តការសិក្សានៅទីក្រុងភ្នំពេញខណៈពេលដែលបងស្រីៗ និង មិត្តភក្តិជាទីស្រឡាញ់របស់ខ្ញុំដែលរស់នៅភូមិជាមួយគ្នាបានបោះបង់ការសិក្សារបស់ពួកគាត់ដោយព្រោះពួកគាត់មានហេតុផលរាងៗ ខ្លួន ៕ មាន3 ចំណុចដែលចង់បង្ហាញនិងដាស់តឿនទៅដល់អ្នកដែលមិនឱ្យតម្លៃលើការសិក្សា 

១.ការរៀនមិនមែនធ្វើអោយយើងរួចផុតពីភាពក្រីក្រទេ តែវាជួយយើងរួចផុតពីភាពអវិជ្ជា…

២.ការរៀនសូត្របានខ្ពង់ខ្ពស់ក៏មិនបាននាំមនុស្សអោយក្លាយជាបុគ្គលខ្ពង់ខ្ពស់ដែរបើមនុស្សនោះរស់នៅដោយគ្មានសុជីវធម៌នឹងឧត្តមគតិក្នុងខ្លួន…

៣.អ្នកមិនបានរៀនសូត្របានច្រើនក៏មិនប្រាកដថាជាមនុស្សគ្មានចំណេះដឹង ឬ ជាបុគ្គលបរាជ័យនោះដែរ…ប៉ុន្តែ………

ខ្ញុំមិនមែនជាសិស្សពូកែ ឬ បុគ្គលជោគជ័យអ្វីនោះទេ ការសិក្សាវាពិតជាសំខាន់ណាស់ដែលវាជាដើមទុនដ៏អស្ចារ្យសម្រាប់ជីវិតរស់នៅរបស់យើង ។ បើទោះបីជាយើងមិនបានក្លាយជាបុគ្គលល្បីល្បាញអស្ចារ្យក៏យើងមានវិជ្ជាជាប់ខ្លួនក្នុងការប្រកបមុខរបបចិញ្ចឹមជីវិតប្រចាំថ្ងៃបានល្អប្រសើរជាងមុនដែរ ។”

សរុបមកទាំងអស់នេះគឺជាការលើកឡើងនិងមតិខ្លះនៃការចូលរួមក្នុងសង្គមដើម្បីជាសារទៅដល់បងប្អូនក៏ដូចជាយុវវ័យទាំងអស់ដែលកំពុងចង់បន្តការសិក្សាបន្ថែមទៀត ប្អូនគឺជាមនុស្សស្រីម្នាក់ដែលមានគំនិតគិតបានជ្រៅនិងយល់ឃើញវិជ្ជមានជានិច្ច ។

Leave A Reply

Your email address will not be published.