អ្នកប្រាជ្ញខុសពីអ្នកប្រូ

“អ្នកប្រាជ្ញចេះថ្នូរ អ្នកប្រូចេះអួត”
នៅក្នុងសង្គមមួយការចេះដឹងនិងអ្នកល្ងង់គឺមានភាពប្រហាក់ប្រហែលគ្នាអ្នកខ្លះចូលចិត្តអួតអាងចំណែកអ្នកខ្លះទៀតគឺមិនចូលចិត្តអួតអាងនោះទេប៉ុន្តែសម្រាប់អ្នកអ៊ួតអាងភាគច្រើនសុទ្ធតែជាអ្នកដែលពូកែប្រូតែសម្រាប់អ្នកដែលគេពូកែខាងដាក់ខ្លួនភាគច្រើនគឺគេជាអ្នកប្រាជ្ញចេះថ្ងូរដូចពាក្យខាងលើគេបាននិយាយនឹងបង្ហាញដូច្នោះឯង ។ អ្នកប្រាជ្ញរមែងតែនិយាយថាខ្លួនមិនទាន់ចេះ ព្រោះគាត់ដឹងច្បាស់ថាចំណេះដឹងត្រូវរៀន ដល់ថ្ងៃស្លាប់ ។
អ្នកប្រូវិញ រមែងតែនិយាយលើសពីការពិត ព្រោះគាត់គិតថា បើមិននិយាយអោយ លើសទេគេមិនជឿរគាត់ឡើយ ទោះរឿងនោះគាត់ធ្វើមិនបានក៏ដោយ ។
ឯអ្នកប្រូរឹតតែខុសពីអ្នកចែករំលែក អ្នកចែករំលែក ហ៊ាននិយាយតែអ្វីដែលខ្លួនធ្វើបាន ខ្លួនបានឆ្លងកាត់រួចហើយ ហើយគាត់មានបេះដូងចែករំលែកព្រោះគាត់មិនចង់អោយ អ្នកដ៏ទៃលំបាកដូចគាត់នោះទេ ។ ហើយយគាត់រឹតតែមិនមែននិយាយរឿងដែលលើស ពីការពិតទេ ទោះគេមិនដឹង ក៏គាត់ខ្មាស់ខ្លួនឯងដែរ ។
អ្នកប្រាជ្ញ អ្នកប្រូ រឺអ្នកចែករំលែក ត្រូវបែងចែកអោយច្បាស់លាស់ ទើបយើងអោយតំលៃ មនុស្សមិនខុសដើរតាមមនុស្សមិនខុសសេពគប់ចំបុគ្គលដែលនាំយើងអោយរីកច ម្រើន និងមិនបំផ្លាញយើង ។
គួរកត់សម្គាល់ដែរថានេះគឺជាការយល់ឃើញនិងទស្សនៈមួយចំនួនដែលចេញពីខ្លួនរបស់ខ្ញុំតែប៉ុណ្ណោះហើយនេះគឺជាអត្ថបទដែលដកស្រង់ចេញពីប្រភព facebook ខ្លះៗ តែ ប៉ុណ្ណោះបើមានការខុសឆ្គងសូមអធ្យាស្រ័យ ។
ចំណាំ : គ្រាន់តែជាការយល់ឃើញ និងជាគោលការណ៍សេពគប់មិត្តរបស់ខ្ញុំតែប៉ុណោះ
អត្ថបទដោយ : ធី សុភក្តី