អៀនខ្មាសខុស និង មោទនភាពខុស
១. ជិះឡានចាស់របស់ខ្លួនឯង មានអារម្មណ៍ថាខ្មាសគេ បែរជាញញឹមបិទមាត់មិនជិតពេលជិះឡានថ្មី ដែលខ្ចីគេ ។
២. នៅផ្ទះសាមញ្ញធម្មតា មិនជំពាក់អ្នកណាមិនហ៊ានអួត ដល់ពេលបានវិឡាជំពាក់ធនាគារ ១០ឆ្នាំសងមិនរួច ប៉ុស្តិ៍បង្អួតគេផ្អើល Facebook ។
៣. ជាប្រុសស្មោះត្រង់ ស្មោះប្រពន្ធ ជួយការងារផ្ទះ អត់ហ៊ានអួតប្រាប់គេ ខ្លាចគេថាប្រុសល្ងង់ ឯពេលមានស្រីជំពាក់វាក់វិនប្រពន្ធហូរទឹកភ្នែករាល់ថ្ងៃ បែរជាអួតថា ខ្លួនជាមនុស្សអស្ចារ្យ។
៤. មានចំណូលអាចរស់នៅសមរម្យបានពីញើសឈាមមិនសប្បាយចិត្ត បែរជាទៅស្ងើចសរសើរអ្នកមានលុយដែលមិនដឹងថាបានពីប្រភពណា។
៥. ពេលរើសសំរាមមានអារម្មណ៍ថា ខ្មាសគេ ឯពេលបោះសំរាមគ្មានរបៀប អត់មានអារម្មណ៍អីតែបន្តិច ។ ទាំងអស់នេះគ្រាន់តែជាគតិអប់រំប៉ុណ្ណោះ