Ultimate magazine theme for WordPress.

ចំណុចដែលប្រពន្ធត្រូវដឹងពីប្តី

តេីមានអ្នកណាដឹងទេថា “ប្តីល្អ “ សប្បាយចិត្ត និងមានអារម្មណ៍ថាខ្លួនឯងមានភាព ជោគជ័យខ្លាំងជាងគេបំផុតនៅពេលណា ? ហេីយពិបាកចិត្ត និង បាក់ទឹកចិត្តខ្លាំងជាង គេបំផុតនៅពេលណា? តើនរណាខ្លះអាចឆ្លើយត្រូវ និងទាយត្រូវសម្រាប់អត្តបទមួយនេះ ?

ការពិតទៅ  ប្តីល្អ សប្បាយចិត្ត និងមានមោទន:ភាពបំផុតគឺនៅពេលដែលឃេីញ “ ប្រពន្ធ និង កូន សេីចច្រេីនជាងយំ “

បេីសិនជានៅក្នុងជីវិតប្រចាំថ្ងៃ ប្រពន្ធ សេីចច្រេីន ញញឹមច្រេីន ប្តីល្អម្នាក់នោះ នឹងមាន អារម្មណ៍ថាខ្លួនជោគជ័យ ព្រោះ “ ប្តីល្អ “ ភាគច្រេីន របែងតែមានផ្នត់គំនិតគិតថា រកលុយដេីម្បីតែគ្រួសារមួយតែប៉ុណ្ណោះ ។

តែបេីមួយថ្ងៃៗ ឃេីញតែទឹកភ្នែកប្រពន្ធ  មនុស្សប្រុស ម្នាក់នោះ នឹង បាក់ទឹកចិត្ត ពិបាកចិត្ត ហេីយ បន្ទោសខ្លួនឯង ជាក់ជាមិនខាន ។

តើការលើកឡើងមួយនេះខុសដែរមែនទេបងៗដែលជាប្តីល្អ ?

ម៉េចដែរ បងប្អូនស្រីៗ ដឹងទេថា ដើមចមរបស់លោកប្តីនៅលេីមុខយេីងនឹងហើយ បេីចង់ “មានបាន “ ត្រូវញញឹមអោយបានច្រេីន បេីចង់បាន សេចក្តីសុខ  សុភមង្គលក្នុងគ្រួសារ ត្រូវសេីចអោយបានច្រេីន នោះភាពរុងរឿងក្នុងក្រុមគ្រួសារយេីង នឹងកេីតមានឡេីង ជាក់ជាមិនខាន ។​ ទាំងអស់នេះគឺជាគតិក្នុងការចែករំលែកទៅកាន់បងបងដែល ជាប្តីល្អតែប៉ុណ្ណោះបើមានកំហុសខុសឆ្គងសូមអធ្យាស្រ័យ ។ គតិ

ប្រភពពីហ្វេសប៊ុក

អត្ថបទដោយ : ធីសុភក្តី

Leave A Reply

Your email address will not be published.