Ultimate magazine theme for WordPress.

អាថ៌កំបាំងធំៗទាំង 5 របស់ត្រីកោណបិសាច

ចម្ងល់ចម្លែកៗទាំង 5 នៃតំបន់ត្រីកោណបិសាច Bambouda ដែលអ្នកវិទ្យាសាស្ត្រនៅមិនទាន់បានដឹងច្បាស់និងរកឃើញ ។ បើយើងនិយាយពីអាថ៌កំបាំងដ៏ចម្លែកៗ ដែលសូម្បីតែអ្នកវិទ្យាសាស្ត្រក៏មិនមានការបកស្រាយបានច្បាស់លាស់នោះ ប្រាកដជាតំបន់បិសាចBambouda ជាប់ចំណាត់ថ្នាក់កំពូលក៏ព្រោះតែកន្លែងនោះមានអាថ៌កំបាំងនិងរឿងរ៉ាវជាច្រើនដែលបញ្ជាក់អំពីអបិយជំនឿប្លែកៗដែលគេមិនទាន់បានបកស្រាយច្បាស់លាស់ ។ យ៉ាងហោចណាស់កាលពីសម័យសង្គ្រាមលោកមានយន្តហោះអាមេរិកជាច្រើនគ្រឿងបូកនិងមនុស្សរហូតដល់រាប់ពាន់នាក់ជាមួយទៅនឹងកប៉ាល់ទឹករហូតទៅដល់រាប់រយគ្រឿងបានបាត់ខ្លួនក្រោយពេលដែលឆ្លងកាត់តំបន់ Bambouda យ៉ាងអាថ៌កំបាំងនិងគ្មានមូលហេតុសូម្បីតែចំណែកផ្សេងក៏រកមិនទាន់ឃើញបន្តិចសោះ ។

ជាបន្តទៅនេះគឺជាទ្រឹស្ដីមួយជំនួន ដែលទាក់ទងជាមួយនឹងអាថ៌កំបាំងនៃតំបន់ត្រីកោណបិសាច Bambouda ។តើអ្នកស្រាវជ្រាវក៏ដូចជាមនុស្សទូទៅមានចម្ងល់អ្វីខ្លះពាក់ព័ន្ធជាមួយនឹងតំបន់ត្រីកោណណ Bambouda ? សូមអញ្ជើញមកតាមដានទស្សនាជាបន្តដូចតទៅ :

១. មានមនុស្សភពផ្កាយ : ដោយហេតុថាមានពាក្យចចាមអារ៉ាមជាច្រើនដោយមានមនុស្សជាច្រើនបានធ្វើដំណើរឆ្លងកាត់តំបន់នោះគឺបានឃើញថាសហោះមួយដ៏ធំហោះចេញពីតំបន់នោះ ។ឯអ្នកខ្លះទៀតបានឃើញដុំភ្លើងដូចជាមនុស្សភពផ្កាយបានធ្វើការហោះហើរកាត់តំបន់នោះផ្ទាល់ភ្នែកតែម្ដង ។ ហើយនៅខ្លះទៀតបាននិយាយថាតំបន់ត្រីកោណបិសាចមួយនេះគឺជាផ្លូវទៅកាន់ពិភពមួយផ្សេងទៀតដែលមនុស្សភពផ្កាយបានកសាងឡើង ។

២. មានមនុស្សពួកអាត្លង់តិចរស់នៅតំបន់បាត់សមុទ្រ : តំបន់ត្រីកោណបិសាចមួយនេះគឺជារឿងព្រេងដែលល្បីល្បាញក្នុងសតវត្សទី 20 ដែលទាក់ទងទៅនឹងប្រជាជនអាត្លង់តិចដែលរស់នៅក្រោមបាតសមុទ្រតែម្ដង ។ គូរបញ្ជាក់ផងដែរថាតំបន់ត្រីកោណបិសាចមួយនេះមានទីតាំងស្ថិតនៅភាគខាងលិចនៃមហាសមុទ្រអាត្លង់តិច ។ នៅក្នុងនោះផងដែររាល់ឧបទ្ទវហេតុដែលបាត់ខ្លួនមិនថាមនុស្សកប៉ាល់ឬយន្តហោះសុទ្ធសឹងតែស្ថិតនៅក្រោមអាកាសធាតុធម្មតាតែងតែមានភ្លើងពណ៌លឿងចម្លែកមួយនៅចាំការពារទីនោះ ។

៣. បញ្ហាអាកាសធាតុ : អ្នកវិទ្យាសាស្ត្របានធ្វើការព្យាយាមចេញមកបកស្រាយអំពីបញ្ហានៅតំបន់ត្រីកោណបិសាចមួយនេះគឺមកពីកត្តាធំៗដោយសារតែអាកាសធាតុនៅតំបន់នោះមានការខុសប្លែកពីធម្មតាដូចជាមាន ព្យុះធំៗថែមទាំងរលកយក្សធំៗដែលធ្វើឲ្យនាវាទាំងអស់នោះពិបាកនៅក្នុងការគ្រប់គ្រងនឹងទិសដៅ ដែលខ្លួនចង់ទៅហើយក៏ដោយសារតែទីនោះសំបូរទៅដោយដែនម៉ាញេទិចនិងឧស្ម័នមេតានដែលស្ថិតនៅក្រោមបាតសមុទ្របានប៉ះជាមួយនឹងទឹកដែលធ្វើឲ្យកំហាប់នៃទឹកធ្លាក់ចុះហើយនឹងធ្វើឲ្យកប៉ាល់និងយន្តហោះកំណត់ដោយត្រីរីវិស័យមិនបាន ។

៤. ពាក់ព័ន្ធនឹងមឹកយក្ស : ដោយសារតែតំបន់ត្រីកោណបិសាចមួយនេះបានក្លាយជាតំបន់អាថ៌កំបាំងនៃការបាត់ខ្លួននាវានិងយន្តហោះចម្បាំងយ៉ាងអាថ៌កំបាំងដែលធ្វើឲ្យមនុស្សជាច្រើនភ័យខ្លាចញញើតរហូតដល់មានជំនឿបន្តគ្នាដោយលើកឡើងថា រាល់បញ្ហាដែលបានកើតមានឡើងគឺដោយសារតែមឹកយក្សអ្នកដែលជាអសុរកាយនៅគ្រប់គ្រងតំបន់នោះ ។

៥. ច្រកឆ្លងចក្រក្រវាឡ : អស់រយៈពេលជាច្រើនឆ្នាំមកហើយរដ្ឋាភិបាលនៅតែមិនអាចបកស្រាយអំពីការបាត់ខ្លួនរបស់កប៉ាល់ដឹកទំនិញធំៗនៅទីនោះហើយក៏មិនបានប្រាប់នូវការបន្សល់ទុកនូវដានសូម្បីបន្តិច ។ មានព្រឹត្តិការណ៍មួយនៅពេលនោះមានអ្នកបើកយន្តហោះម្នាក់បានធ្វើការរាយការណ៍មកថាត្រីវិស័យរបស់ខ្លួនមានការប្រែប្រួលនិងមិនអាចកំណត់ទិសដៅនៃការហោះហើរបាន ។រីឯអាកាសធាតុនៅទីនោះក៏ចាប់ផ្ដើមប្រែប្រួលមុនពេលដែលពួកគេបានបាត់ខ្លួនអាចនិយាយបានថាវាអាចមានច្រកឆ្លងភពចក្រក្រវាឡដែលនាំឲ្យពួកគេឆ្លងទៅកាន់កន្លែងមួយផ្សេងទៀតក្រៅតែពីផែនដី ។ ចុះចំពោះលោកអ្នកវិញយល់ឃើញយ៉ាងណាចំពោះតំបន់បិសាច Bambouda នេះ ?

អត្ថបទដោយ : ធី​សុភក្តី

Leave A Reply

Your email address will not be published.