អាថ៌កំបាំងទាំង 5 ដែលយើងគ្រប់គ្នាមិនដឹងនៅប្រាសាទអង្គរវត្ត

ពិតណាស់ប្រាសាទអង្គរវត្តគឺជាអរិយធម៌ដ៏ល្អឯកនៃប្រទេសកម្ពុជាយើងហើយក៏ជាបេះដូងនៃប្រទេសកម្ពុជា ។ ប្រាសាទនេះមានអាយុកាលជាយូរយារណាស់មកហើយ បុព្វបុរសនៃដូនតារបស់ខ្មែរយើងបានបន្សល់ទុកនូវអរិយធម៌ដ៏ផូរផង់បំផុតដែលមិនអាចកាត់ថ្លៃបានហើយក៏បានលាក់ទុកនូវរឿងអាថ៍កំបាំងចំនួន 5 ដែលកូនខ្មែរមិនទាន់បានដឹងនិងអ្នកខ្លះទៀតក៏បានដឹងតាមរយៈការសិក្សាស្រាវជ្រាវ ។ ថ្ងៃនេះខ្ញុំបាទនិងបកស្រាយអំពីចំនុចទាំង 5 ដែលជាអាថ៌កំបាំងសម្រាប់ឲ្យអ្នកទស្សនាបានដឹងទាំងអស់គ្នា ចំណុចនោះរួមមាន :
១.ចម្លាក់អប្សរាសើចចេញធ្មេញនិងរូបចម្លាក់ដាយណូស័រដែលឆ្លាក់ជាប់នៅនឹងថ្មប្រាសាទអង្គរ
បងប្អូននឹងបានជ្រាបច្បាស់ពេលដែលបងប្អូនអញ្ជើញទៅទស្សនានៅប្រាសាទនៃទឹកដីខេត្តសៀមរាបនៅត្រង់ចំណុចប្រាសាទអង្គរតូចឬក៏អង្គរធំបងប្អូននឹងបានជួបនូវចម្លាក់ដែលបានឆ្លាក់ជាប់នៅក្នុងថ្មប្រាសាទនោះ ។ មានចម្លាក់អប្សរាជាច្រើនប៉ុន្តែក្នុងចំណោមចម្លាក់អប្សរាគឺមានអប្សរាមួយគាត់បានឆ្លាក់ហើយសើចចេញធ្មេញជាពិសេសផងដែរក៏មានរូបដៃណូស័រដែលបុព្វបុរសយើងបន្សល់ទុកឆ្លាក់តាមការស្រមើស្រមៃដើម្បីទុកជាភស្តុតាងឲ្យកូនខ្មែរស្រករក្រោយបានឃើញនិងបានដឹងថាជំនាន់កាលនោះគឺមានសត្វធំដូច្នោះមែន ។
២.ចំរឹងបង្អួចនៃប្រាសាទអង្គរវត្តជះស្រមោលចេញកំពូលប្រាំនឹងបីពេលព្រះអាទិត្យរះចំម្ដងៗ
ប្រហែលជាបងប្អូនមិនមានការចាប់អារម្មណ៍ខ្ពស់នោះទេទៅលើអាថ៌កំបាំងនៃចម្រឹងបង្អួចនៃប្រាសាទអង្គរវត្តអ្នកស្រាវជ្រាវបានរកឃើញនិងបានបង្ហាញពីរូបភាពដ៏អស្ចារ្យពេលព្រះអាទិត្យរះចំចម្រឹងនៃបង្អួចប្រាសាទអង្គរវត្តពេលនោះស្រមោលដែលជះមកនោះគឺចេញកំពូល 5 ខ្លះក៏ចេញកំពូល៣មើលទៅគួរជាទីចាប់អារម្មណ៍និងស្ញប់ស្ញែងចំពោះអ្នកកសាងប្រាសាទនេះឡើង ។ពេលបងប្អូនទាំងអស់ទៅទស្សនាប្រាសាទអង្គរកុំភ្លេចពិនិត្យនិងតាមដានមើលឱ្យសោះព្រោះជារឿងដ៏អស្ចារ្យមួយដែលយើងនឹកស្មានមិនដល់ ។
៣.បាតុភូតព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរ
ពិតណាស់បាតុភូតមួយនេះគឺត្រូវបានអ្នកស្រាវជ្រាវក៏ដូចជាអ្នកទស្សនាទាំងក្នុងនិងក្រៅប្រទេសបានមកឈរមើលពីបាតុភូតដ៏អស្ចារ្យមួយនេះហើយបាតុភូតនេះភាគច្រើនគឺកើតនៅក្នុងខែកញ្ញាពីថ្ងៃទី 21 រហូតដល់ថ្ងៃទី 23 ខែដដែលហើយនឹងកើតឡើងម្តងទៀតនៅខែមីនា ។ វាពិតជាអស្ចារ្យហើយនិងមិនគួរឲ្យជឿថាមានបាតុភូតដ៏ល្អឯកនេះមាននៅក្នុងប្រាសាទនោះ ។ មិនថាតែភ្ញៀវក្នុងស្រុកនិងក្រៅស្រុកគេសរសើរមិនដាច់ពីមាត់ពីបាតុភូតដ៏ល្អមួយនេះព្រោះដំណើរគោចរនៃព្រះអាទិត្យនៅលើពិភពលោកនិងប្រាសាទអង្គរគឺដើរចំចន្លោះថ្ងៃទីតែមួយនៃកំពូលប្រាសាទដ៏ទៃទៀតនៅលើពិភពលោកដូចគ្នា ។
៤.មានប្រាសាទជាច្រើនទៀតកប់បាត់ក្នុងប្រាសាទអង្គរវត្ត
វាគឺជារឿងដែលមិនគួរឲ្យជឿថានៅក្រោមប្រាសាទអង្គរមានប្រាសាទជាច្រើនទៀតនឹងបានកប់បាត់នៅខាងក្រោមទេ។តាមអ្នកស្រាវជ្រាវនិងព័ត៌មានខ្លះបានចុះផ្សាយមានប្រាសាទជាច្រើនដែលគេមើលតាមរយៈឧបករណ៍ទំនើបៗឃើញពីខឿនប្រាសាទនិងទីតាំងប្រាសាទដែលមានអាយុកាលមុនប្រាសាទអង្គរនៅខាងក្រោមនៃបាតគ្រឹះនៃប្រាសាទអង្គរវត្ត តែម្តង ។ យើងមិនអាចមើលឃើញនឹងភ្នែកទទេនោះបានទេនេះគឺជាព័ត៌មានដែលយើងដឹងតាមរយៈការសិក្សាស្រាវជ្រាវរបស់ជនបរទេសដែលគាត់មកស្រុកខ្មែរដើម្បីធ្វើការស្រាវជ្រាវបន្ថែមតែប៉ុណ្ណោះ ។
៥.គ្រឹះកសាងប្រាសាទអង្គរវត្តគឺធ្វើឡើងពីដីខ្សាច់និងទឹក
យើងពិតជាឆ្ងល់ថាហេតុអ្វីបានជាខ្សាច់និងទឹកអាចធ្វើឲ្យគ្រឹះនៃប្រាសាទនិងសំណង់នៅបន្តគង់វង្សយូរអង្វែងរាប់ពាន់ឆ្នាំ ? វាគឺជារឿងដែលមិនគួរឲ្យជឿថាបុព្វបុរសរបស់ខ្មែរយើងមានគំនិតនិងភាពច្នៃប្រឌិតខ្ពស់ដែលសម័យបច្ចុប្បន្នគិតមិនដល់ ហើយក៏គួរឲ្យស្ញប់ស្ញែងនៃស្ថាបត្យកម្មដែលចេះនឹកឃើញពីការយកខ្សាច់និងទឹកមកធ្វើជាគ្រឹះនៃប្រាសាទនោះទេដូចយើងបានដឹងបានហើយថាខ្សាច់មានភាពរឹងមាំពេលដែលមានទឹកនៅសើមជានិច្ចដូច្នោះឯងប្រាសាទអង្គរវត្តដូចគ្នាគេយកទឹកនិងជីកគូសទឹកជុំវិញប្រាសាទដើម្បីតម្កល់ទឹកហើយនិងនាំទឹកយកពីទន្លេដើម្បីរក្សាថេរភាពប្រាសាទឲ្យនៅមានអាយុកាលរាប់ពាន់ឆ្នាំ ។