អស់សង្ឃឹម

ពេលជួបបញ្ហាច្រើនពេកក្នុងជីវិតធ្វើឲ្យអ្នកខ្លះអស់កម្លាំងចិត្តនឹងបន្តដំណើរទៅមុខទៀត ។ ជីវិតបែរជាស្វិតស្រពោនក្រៀមក្រោះអស់ន័យគ្មានតម្លៃ រហូតអ្នកខ្លះហ៊ានបោះបង់ជីវរិតខ្លួនឯងចោលទៀតផង ។ អស់សង្ឃឹមភាគច្រើនឱ្យតម្លៃជីវិតខ្លួនឯងស្មើនឹងអ្វីដែលបានកើតឡើងរួចហើយ ហើយដកតម្លៃជិវិតបច្ចុប្បន្ននិងជិវិតអនាគត់ចេញ គេបានដាក់ច្រវ៉ាក់គុកខ្លួនឯងឱ្យនៅក្នុងគុកអាតីតកាល តែបើគេគ្រាន់តែចាកចេញពីគុកអតីតកាលបន្តិចគេនឹងឃើញគន្លឺស្វាងស្វៃនៃបច្ចុប្បន្ននិងអនាគតមិនខាន ។ ជីវិតអតីតកាលបានស្លាប់បាត់ទៅហើយ គ្មានតម្លៃអ្វីទៅដេកស្តាយស្រណោះឡើយ ។តែអ្នកអាចវាជាបទពិសោធន៍បានហើយក៏អ្វីត្រូវព្រួយបារម្ភពេកពីជិវិតអតីតកាលដែរតែរស់នៅដោយក្តីសង្ឃឹម ញញឹម ព្យាយាមបំពេញការងារឲ្យអស់ពីលទ្ធភាពនាពេលបច្ចុប្បន្នចំណែកឯណាគត់គ្រាន់តែជាលទ្ធផលនៃការប្រឹងប្រែងរបស់អ្នកពីមុននិងថ្ងៃនេះប៉ុណ្ណោះ ។ បើអ្នកនៅតែបន្តក្រៀមក្រំទៀតនោះបច្ចុប្បន្ននឹងក្រៀមក្រមអនាគតក៍រិទ្ធតែក្រៀមក្រំ ។ ទោះបីរស់នៅបានមួយថ្ងៃទៀតក៍ត្រូវរស់នៅដោយក្តីសង្ឃឹមដោយភាពស្រស់ស្រាយដោយទឹកចិត្តល្អ ដោយគុណធម៌ដែរ សូមកុំស្លាប់មុនពេលអស់ជីវិតឡើយ ។
គតិលោកគ្រូ គូសុភាព