ហេតុអ្វីប្រាសាទអង្គរវត្តមានមានកំពូលប្រាំ ?
ចំពោះចម្ងល់ដែលថាហេតុអ្វីប្រាសាទអង្គរវត្តមានមានកំពូលប្រាំ ? ដូចយើងបានដឹងខ្លះៗហើយថាអង្គរធំមានទ្វារចូល 5 មហាក្សត្រមានមហាសី 5ឯ ស្ដេចមានរដ្ឋមន្ត្រី 5 រីឯបុត្រាបុត្រីស្ដេចវិញក៍ត្រូវបាត់បង់ថ្នាក់ជាក្សត្រនៅពេលដែលចុះពីស្ដេចអស់៥ដំណរ ហើយ ខ្មែរធ្វើអ្វីៗច្រើនតែអុជធូប 5 ទៀន 5 ជាដើម ។
ការបកស្រាយចម្ងល់អំពីចំនួនលេខ 5 ដែលក៏កើតនៅសម័យអង្គរនេះគឺបកស្រាយដោយលោកព្រឹទ្ធិចារ្យថាច់ក្វាន់ពន្យល់ថាចំពោះខ្មែរលេខ 5 ជាលេខមួយដែលគេគ្រប់គ្នាតែងតែប្រើដូចជានៅក្នុងសាសនាជាងដើម ។ ពីព្រោះលេខនេះគឺជាលេខសំគាល់អោយព្រះសេវៈដែលខ្មែរយើងហៅថាព្រះឥសូរលោកព្រឹទ្ធចារ្យពន្យល់បន្ថែមថាក្នុងពេលធម្មតាខ្មែរមិនដែលហៅឈ្មោះអ្នកណាមួយដែលមានភាពខ្ពស់ជាងខ្លួនគេនោះទេដូបជា មិនដែលហៅឈ្មោះបងខ្លួនឯងដោយឈ្មោះទេ គេច្រើននិយាយថានាងបងទៅវិញចំពោះស្ដេចគឺគ្មានអ្នកណាមួយហ៊ានហៅឈ្មោះព្រះអង្គឡើយឧទាហរណ៍សម្ដេចព្រះនរោត្ដមសុរាម្រឹតជាដើម ព្រះបាទសីហនុគេហៅលោកថាសម្ដេចឪ ឬ សម្ដេចតាទៅវិញដូចគ្នានេះដែរគេមិនហ៊ានហៅព្រះសេវៈថាព្រះសេវៈនោះទេគេហៅថាព្រះឥសូរទៅវិញដែលមានន័យថាយ៉ាងធំឬយ៉ាងប្រសើរ ។
តាមពិតទៅទៀតសេវៈដែលមានន័យថាមេត្តាក៏មិនមែនជាព្រះនាមមែនទែនរបស់ព្រះសេវៈទេហើយមែនទែនទៅគឺអានក្នុងន័យតែប៉ុណ្នោះ ។ មិនដែលតាំងសម្ដែងរូបព្រះសេវៈទេគេតែងបង្ហើយលេខ 5 និងយោនីឬរូបព្រះគោដែលជាយានជំនិះរបស់ព្រះអង្គ ។ បញ្ជាក់សេចក្តីទៅចំពោះខ្មែរការគោរពលេខ 5 ឬគោរពលិង្គនិងយោនីឬព្រះគោជាន័យតែមួយគត់គឺគោរពព្រះសិវៈនេះតែម្ដងចម្ងល់មួយទៀតថាតើហេតុអ្វីបានជាលេខ 5 ជាលេខតំណាងឲ្យព្រះសេវៈនេះគឺមកពីខ្លួនព្រះសេវៈមានធាតុទាំងក្នុងទាំងក្រៅគឺមានទឹកដីភ្លើងខ្យល់អាកាសគេដឹងថាពេលអស់អយុកាលនៃផែនដីម្តងៗដែលត្រូវនិង 2 320 សែនឆ្នាំរបស់មនុស្សនោះព្រះព្រហ្មទ្រង់គាប់ឲ្យយើង ។
ពេលនោះព្រះសេវៈចេញមកដុតចោលឬបំផ្លាញចោលសាកលលោកទាំងមូលទាំងមនុស្សទាំងសត្វផ្ទះអ្វីៗទាំងអស់រំលាយឱ្យដូចកាលពីសូន្យមកវិញ ទាំងនេះហើយដែរយើងនិយមថាជាភ្លើងឆេះកាលតាមពាក្យព្រាហ្មណ៍លោកហៅថាមហាប្រល័យយក្សដល់ពេលដែលព្រះសេវៈអោយឆេះអស់ហើយព្រះអង្គនិងបង្កើតសាកលលោកសាជាថ្មីវិញព្រមទាំងមនុស្សលោកនិងសត្វផ្សេងៗទូទៅហើយនឹងបង្កើតអ្វីៗទាំងអស់ ។ ព្រះសេវៈយកធាតុពីខ្លួនរបស់ព្រះអង្គមកប្រសិទ្ធីឡើងដែលហេតុនេះហើយបានជាគេនិយាយថាព្រះសិវៈគឺជាព្រះដែលបំផ្លាញលោកនិងជាព្រះដែលបង្កើតអ្វីទាំងអស់លើលោកផងដែរ ។ ហើយមនុស្សយើងម្នាក់ម្នាក់ក៏ជាព្រះសេវៈតូចមួយរូបផងដែរព្រោះយើងកើតចេញអំពីធាតុដែលចេញពីប្រកាយរបស់ព្រះសេវៈ ។

