ស្រីដែលមនុស្សប្រុសចង់បាន
តើមនុស្សប្រុសតាមរកមនុស្សស្រីបែបណា ?តើចំណុចត្រង់ណាខ្លះដែលបង្ហាញថាជាមនុស្សស្រីដែលមនុស្សប្រុសត្រូវការចង់បានជាប្រពន្ធ ?តោះកុំឱ្យខាត់ពេលវេលាយូ ស្រីៗអានហេីយ ងាកមកមេីលខ្លួនឯងបន្តិចផង ថាខ្លួនឯង ធ្វេីបានប៉ុន្មានចំណុចហេីយ ហេីយនៅខ្វះប៉ុន្មានចំណុចទៀត?
ចំនុចដែលខ្លួនធ្វេីបានល្អ គួរបន្តពង្រឹងអោយកាន់តែល្អប្រសើរជាប់រហូតកុំប្រលែងអោយសោះ ។ ចំនុចដែលខ្លួនធ្វេីមិនទាន់បានល្អ ចូរបន្តខំធ្វេីអោយប្រសេីរឡើងអោយខានតែបាន ។ចំនុចដែលខ្លួនមិនដែលធ្វេីទាល់តែសោះ គួររៀនធ្វេីទៅ ព្រោះចំនុចល្អទាំងនេះហេីយ ដែលនាំអោយស្រ្តីយេីងមានគុណតំលៃមហាសាល ដែលមនុស្សប្រុសណាក៏ចង់បានយើងដែរ ។ ចំណុចទាំងអស់ដែលមនុស្សប្រុសចង់រកមានដូចតទៅនេះ :
” ១.រកស្រីណាល្អស្រីណាស្អាត រកស្រីណាឆ្លាតស្រីណាមាន រកស្រីចេះខ្មាសស្រីចេះអៀន រកស្រីអ្នកមានមាយាទខ្ពស់ ។
២.រកស្រីទន់ភ្លន់មិនទន់ជ្រាយ រកស្រីទូលាយនឹងសប្បុរស
រកស្រីចេះសើចញញឹមស្រស់ រកស្រីចិត្តស្មោះមិនសាវា ។
៣.រកស្រីចិត្តខ្លាំងចេះទ្រព្យឃ្លាន រកស្រីក្លាហានមិនរុញរា
រកស្រីមាត់ផ្អែមមិនមុសា រកស្រីស្អប់ស្រាស្រីស្អប់ល្បែង ។
៤.រកស្រីចេះទុកស្រីចេះដាក់ រកស្រីចេះថ្នមចេះប្រលែង
រកស្រីចេះទុកដាក់ភ្លើងផ្សែង រកស្រីក្រោកឯងមិនបាច់គ្រា ។
៥.រកស្រីចិត្តមាំហ៊ានតតាំង រកស្រីចិត្តខ្លាំងគ្រប់កិច្ចការ
រកស្រីហ៊ានស្ដីស្រីហានថា រកស្រីហានក្លាមិនព្រហើន ។”
ទាំងអស់ខាងលើនេះគឺសុទ្ធតែជាឃ្លាកាព្យដើម្បីបង្ហាញអំពីមនុស្សស្រីដែលមនុស្សប្រុសគាត់ត្រូវការនិងចង់បានជាដៃគូជីវិត ។ មួយវិញទៀតក៏ត្រូវចងចាំដែរថាបើសិនជាគ្មានដូចពាក្យកំណាព្យខាងលើនោះទេមិនយូរនិងឆាប់គង់នឹងព្រាត់ប្រាស់គ្នាជាក់ជាមិនខាន ។ គតិ
អត្តបទដោយ : ធី សុភក្តី