Ultimate magazine theme for WordPress.

ស្តីបន្ទោស

ឈប់បន្ទោសគ្នាទៀតទៅ រឿងខ្លះនៃជីវិតគូ គួរជួយគ្នារកនឹកថាគួរធ្វេីអីអោយចេញលុយវិញប្រសេីរជាង កុំគិតតែស្ដីបន្ទោសនាំខាតពេលវេលា និងកើតមានក្តីក្តៅក្រហាយអី ។

– បើសិនអ្នកចេះធ្វេីម្ហូបលក់ម្ហូបតាមonline គួររៀនធ្វើវាលក់ទៅព្រោះសព្វថ្ងៃនេះការបង្កើតមុខរបរតាមអនឡាញក៏ជាទីពេញនិយមមួយដែរ ។

– បើអ្នកចេះធ្វេីសាច់ក្រក់ ត្រីងៀត គោងៀត គួរតែចំណាយពេលវេលាខ្លះធ្វើវាទៅ កុំទុកចំណេះចោល ។

– បើអ្នកចេះផលិតស្ករត្នោត ស្ករអំពៅ ទឹកត្រជាក់ ទឹកត្រឡាច គួរបន្តធ្វើវាទៅកុំបង្អែបង្អង់យូរទាន់ទីផ្សាររង់ចាំយើងក្នុងពេលបច្ចុប្បន្ននេះ ។

– បើអ្នកចេះដេរ ដេរម៉ាស ដេរម៉ុង ដេរកន្សែង កាត់ខោរអាវ ឆ្នៃជារបស់ប្រេីរប្រាស់ កុំបង្អែបង្អង់យូរធ្វើវាទៅទាន់កម្លាំងនៅមាន ។

– បើអ្នកចេះបង្រៀន អាចបង្រៀនonline បានគួរចាប់ផ្ដើមវាទៅវាអាចជាប្រយោជន៍ដល់សង្គមនិងបណ្ដុះបណ្ដាលមនុស្សឲ្យមានការរីកចម្រើនខាងចំនេះដឹង ។

បើយើងចេះអីជំនាញអីធ្វេីនឹងទៅ កុំខ្វល់ពីគេគិតអី គេនិយាយអី សំខាន់អោយតែបានលុយចូលផ្ទះទៅបានហើយ កុំអោយតែជាមុខរបរដែលសង្គមស្អប់ខ្ពេីម រឺខុសច្បាប់ទៅបានហេីយ ។ 

បើចេះប្រេីប្រាស់ face book បណ្តាញសង្គម ផ្សេង ៗដោយយក ចំណេះ  ជំនាញ ដេីម្បីតម្រូវទីផ្សារ បង្កេីតលុយក្នុងសម័យ covid រិទ្ធិតែល្អប្រសើរ ។ កុំគិតតែស្តីបន្ទោសអីនាំតែកើតរឿងក្តៅក្រហាយទេ ចូរប្រើគតិដើម្បីដើរក្នុងវិថីជីវិតទើបបានល្អប្រពៃ ។ 

អត្ថបទដោយ : ធី សុភក្តី

Leave A Reply

Your email address will not be published.