វិប្បដិសារីរបស់ក្រុមហ៊ុនយក្ស ៤ ដែលអ្នកត្រូវចង់ចាំ
១ . Nokia បដិសេធមិនប្រើប្រាស់ប្រព័ន្ធ Android៖ ចុះ Nokia ឥឡូវនេះយ៉ាងម៉េចហើយ?
២. Yahoo បដិសេធមិនទិញ Google ក្នុងតម្លៃ ៤ ពាន់លានដុល្លារ៖ ចុងក្រោយតើ Yahoo ត្រូវបានទិញដោយនរណា?
៣. Kodak មិនទទួលយកគំនិតពីបុគ្គលិកក្នុងការបង្តើត digital cameras៖ ចុងក្រោយប្រកាសក្ស័យធនក្នុងឆ្នាំ២០១២
៤. Blockbuster បដិសេធមិនទិញ Netflix ក្នុងតម្លៃ ៥០ លានដុល្លារ៖ បច្ចុប្បន្ន Netflix មានចំណូលជាង ២០ ពាន់លានដុល្លារ
*មេរៀនពីរឿងខាងលើ
+ ត្រូវហ៊ានប្រថុយ
+ ទទួលយកការផ្លាស់ប្តូរ
+ ប្រសិនបើអ្នកបដិសេធមិនធ្វើការផ្លាស់ប្តូរឲ្យទាន់ពេលវេលា នោះវានឹងហួសពេល និងចុងក្រោយអ្នកនឹងបរាជ័យ
II. រឿងរ៉ាវ ២ បន្ទាប់៖
៥. Facebook ទិញ WhatsApp និង Instagram
៦ . Grab ទិញ Uber នៅក្នុងតំបន់អាស៊ី អា គ្នេ យ៍ដែលមានប្រជាជនជាង ៦០០លានអ្នក
*មេរៀនពីរឿងខាងលើ៖
+ ធ្វើខ្លួនឯងឲ្យខ្លាំងរហូតដល់ដៃគូប្រកួតប្រជែងរបស់អ្នក សូមធ្វើជាសម្ព័ន្ធមិត្តជាមួយអ្នកវិញ
+ អភិវឌ្ឍខ្លួនដល់កម្រិតកំពូល និងធ្វើការងារដោយភាពឆ្លាតវៃជាមួយស្មារតីប្រកួតប្រជែងខ្ពស់
+ បន្តរក្សាភាពច្នៃប្រឌិត
III. រឿងរ៉ាវ ២ បន្ទាប់ទៀត៖
៧. លោក Colonel Sanders បានបង្កើត KFC នៅពេលគាត់អាយុ ៦៥ ឆ្នាំ៖ បច្ចុប្បន្នមានជាង ២៤០០០ សាខា និង១៤៥ ប្រទេសជុំវិញពិភពលោក រួមបញ្ជូលទាំងកម្ពុជាផងដែរ
៨. មហាសេដ្ឋី Jack Ma គ្មានឱកាសទទួលបានការងារធ្វើនៅ KFC ចុះក្រោយគាត់បានបង្កើតក្រុមហ៊ុន Alibaba និងចូលនិវត្តន៍នៅអាយុ ៥៥ ឆ្នាំ ដោយមានលុយជាង ៥០ ពាន់លានដុល្លារ
*មេរៀនពីរឿងខាងលើ៖
+ អាយុចាស់ឬក្មេង វាមិនសំខាន់ ហើយវាគ្រាន់តែជាតួរលេខប៉ុណ្ណោះ
+ មានតែអ្នកព្យាយាមប្រឹងប្រែងមិនបោះបង់ទេ ទើបទទួលបានជោគជ័យ
IV. រឿងរ៉ាវសំខាន់ចុងក្រោយ៖
ក្រុមហ៊ុន ឡាន Lamborghini ត្រូវបានបង្កើតឡើងដោយសារតែចង់សងសឹកនឹងលោក Enzo Ferrari ស្ថាបនិកក្រុមហ៊ុន Ferrari ដែលបានប្រមាថមើលងាយគាត់នៅពេលគាត់ផ្តល់យោបល់ដើម្បីអភិវឌ្ឍន៍ប្រអប់លេខឡានFerrari អោយបានល្អ។
* មេរៀនពីរឿងខាងលើ៖
+ មិនត្រូវមើលស្រាលនរណាម្នាក់ឡើយ!
+ ត្រូវខិតខំប្រឹងប្រែងធ្វើការ
+ វិនិយោគពេលវេលារបស់អ្នកដោយភាពឈ្លាសវៃ
+ កុំខ្លាចបរាជ័យ
រឿងរ៉ាវទាំង ៩ ខាងលើ គឺពិតជាមេរៀនដ៏ល្អបំផុតសម្រាប់អ្នក! យើងត្រូវរៀនពីពួកគេនិងយកមកអនុវត្តការងារជាក់ស្តែករបស់អ្នក!