Ultimate magazine theme for WordPress.

រឹងមាំឡើង

ក្នុងនាមជាសសរទ្រូងគ្រួសារ ទោះក្នុងកាលៈទេសៈណាក៏ដោយ ក៏ត្រូវតែរឹងមាំ ប្រឈមមុខនឹងបញ្ហា ដោះស្រាយបញ្ហា ត្រូវចេះបែងចែកបញ្ហា ដោះស្រាយបញ្ហាណាដែលសំខាន់និងចាំបាច់មុន ។

ចូរកុំបាក់ទឹកចិត្ត ចូរកុំបន្ទោសខ្លួនឯង ព្រោះយើងមិនមែនជាអ្នកបង្កបញ្ហានេះទេ ត្រូវចេះលើកទឹកចិត្តខ្លួនឯងឱ្យបាន ដើម្បីអោយមនុស្សជុំវិញខ្លួនយើង និងគ្រួសារយើងត្រូវការយើង ។ មិនតែប៉ុណ្ណោះក្រុមហ៊ុនយើងក៍ត្រូវការយើង ហើយនិងប្រទេសជាតិយើងក៍ត្រូវការយើង ។ 

ពិបាកចិត្តប៉ុណ្ណឹង បាក់ទឹកចិត្តក៏ប៉ុណ្ណឹងដែរ !

គួរចំណាយពេលគិតរឿងមានប្រយោជន៍សម្រាប់ខ្លួនឯងនិង សម្រាប់គ្រួសារ អោយច្រើន គួរគិតរឿងសំខាន់ៗប្រសើរជាងផ្តេកផ្តួលតាមកាលៈទេសៈ ។

រឹងមាំឡើង អ្នកមិនឯកាទេ អ្នកគឺនៅតែជាអ្នកដែលធ្លាប់មានសមត្ថភាព តោះពង្រឹងស្មារតីឡើងវិញ ចូរគិតរឿងណាដែរមានប្រយោជន៍ទាំងអស់គ្នា ។

កុំទុកពេលវេលាឲ្យអត់ប្រយោជន៍គួរគិតវិជ្ជមានរាល់ពេលវេលាណាដែលសេសសល់ ប្រឹងធ្វើល្អគិតវិជ្ជមានពង្រឹងខ្លួនឯងដើម្បីជាមាគ៌ាដ៏ល្អសម្រាប់សង្គមគ្រួសារនិងសង្គមជាតិ ។

អត្ថបទដោយ:ធី សុភក្តី

Leave A Reply

Your email address will not be published.