Ultimate magazine theme for WordPress.

រាល់បំណងតែមានចំណាយ

អត្ថបទខ្លះមើកទៅល្អបង្ហាញពីគោលដៅពិតប្រាកដរាល់គោលដៅតែងតែមានសកម្មភាពរាល់សកម្មភាពតែងតែនឿយហត់រាល់បំណងរាល់គោលដៅមិនប្រាកដថាដល់ឡើយ។​​ បើអ្នកជាឡានអ្នកមិនអាចបើកបរនៅផ្លូវយន្តហោះបានជាលទ្ធផលស្រេចស្រាប់ ទោះមានវាគ្មិនជោគជ័យណាមកបង្រៀនអ្នកក៍អ្នកនៅតែជាអ្នកគ្មានបុគ្គលណាមកជំនួសអ្នកបានឡើយ មនុស្សម្នាក់ៗមានដំណើរជីវិតខុសៗគ្នាមិនថាចាស់ក្មេងនោះឡើយបើសិនជាអ្នកគឺជាសត្វឆ្មាមួយក្បាយក្បាលនោះអ្នកនឹងខិតខំដុះខាត់សមត្ថភាពអ្នកឱ្យបានល្អតាមដំណើររបស់អ្នកទោះជាគាត់ខំយ៉ាងណាក៏ដោយក៏មិនអាចក្លាយជាខ្លាធំមួយបានដែរ ។ ដំុថ្មទោះបីជាខិតខំដុះខាត់យ៉ាងណាក៏មិនអាចក្លាយជាកញ្ចក់បានដែរ តែបើអ្នកថាអ្វីៗដែលខិតខំសុទ្ធតែបាន បើពេញចិត្តធ្វើអ្វីធ្វើចុះបើរាល់បំណងរាល់ការខិតខំសុទ្ធតែសម្រេចដូចបំណងលើលោកនេះលែងមានមនុស្សបក្រហើយ លែងមានមនុស្សខុសបំណង ហើយក៏លែងរស់នៅដ៏ក្រៀមក្រំស្វិតស្រពោនទៀតនោះដែរ គ្មានបំណងគឺគ្មានចំណាយមានសកម្មភាព មានផលតបស្នង តែបើធម្មជាតិប្រព្រឹត្តទៅតាមធម្មតាអ្នកអាចធ្វើអ្វីបានក៏ធ្វើទៅចុះព្រោះទឹកមិនអាចហូបខុសច្រលងវាបានទេកុំទុកពេលវេលាអោយនៅអត់ប្រយោជន៍ជីវិតមនុស្សខ្លីណាស់មានពេលគួរតែធ្វើអ្វីដែលល្អប្រសើរសម្រាប់ជីវិតខ្លួនឯងនិងមនុស្សដែលរស់នៅក្បែរអ្នកទៀតផង ។ ធម្មជាតិបង្កើតមនុស្សឡើងគឺតែងតែមានបំណងរបស់ធម្មជាតិ យើងមិនអាចប្រឆាំងនឹងច្បាប់ធម្មជាតិបានទេកាលណាយើងបំផ្លាញធម្មជាតិធម្មជាតិនឹងបំផ្លាញយើងវិញជាក់ជាមិនខាន ។

គតិលោកគ្រូ គូសុភាព​

Leave A Reply

Your email address will not be published.