Ultimate magazine theme for WordPress.

របៀបធ្វើអាម៉ុកដូងខ្ចី

គ្រឿងផ្សំ :

គល់ស្លឹកគ្រៃ ,ស្លឹកក្រូច,រំដេង,ខ្ជាយ,រមាត,ខ្ទឹមស,ខ្ទឹមក្រហម,ម្ទេសក្រហមក្រៀម,លីងហើយបុកលាយចូលគ្នាអោយម៉ដ្ឋ ។

  • សាច់ត្រីសុទ្ធមួយគីឡូកាត់ដុំ
  • ទឹកត្រី 5ស្លាបព្រាបាយ
  • អំបិលចុងស្លាបព្រាកាហ្វេ
  • ស្ករ 1ស្លាបព្រាកាហ្វេ
  • ទឹកខ្ទិះដូងមួយកំប៉ុង
  • ម្សៅមី 1ស្លាបព្រា
  • ទឹកមួយកំប៉ុង
  • ពងមាន់ 2គ្រាប់
  • ស្លឹកក្រូចហាន់ឆ្មារឆ្មាឲ្យស្រេច
  • សរសៃម្ទេសប្លោកទុំហាន់ឆ្មារ
  • ត្រួយញឬស្លឹកខាត់ណាខ្ចី

របៀបធ្វើ :

១. ដាក់ក្បាលខ្ទិះកូរអោយឈ្ងុយ ទាល់តែឡើងប្រេងទើបដាក់គ្រឿងបុកម៉ដ្ឋចូលហើយកូរ អោយសព្វទាល់តែឈ្ងុយ ។

២. ចាក់ទឹកត្រីស្ករអំបិលចូលហើយកូរអោយសព្វ

៣. ចាក់ត្រីចូលកូរអោយសព្វ

៤. យកខ្ទិះដូងដែលនៅសល់លាយទឹកពងមាន់និងម្សៅចាក់ចូលហើយកូរអោយសព្វទាល់តែទឹកឡើងខាប់រួចលើកចេញ ។

៥. យកស្លឹកចេកមកចាប់ខ្ទាស់ជាកន្ទោង ។

៦. យកស្លឹកខាត់ណាបត់ដាក់តម្រៀបក្នុងកន្ទោង

៧. ដួសសាច់ត្រីកូរចាក់ចូលក្នុងកន្ទោង

៨. យកកន្ទោងទាំងអស់តម្រៀបក្នុងឆ្នាំងចំហុយរួចហើយរោយសរសៃស្លឹកក្រូចនិងម្ទេសពីលើដាក់ចំហុយ 5 ទៅ 15នាទី

៩. ពេលឆ្អិនលើកចុះបរិភោគ ភ្លាមភ្លាមទាន់នៅក្តៅ

សូមចំណាំ : បើចង់ចំហុយដាក់ក្នុងដូងខ្ចីដុតសូមយកសាច់ត្រីកូរគ្រឿងចំហុយអោយឆ្អិនសិនទើបចាក់ចូលផ្លែដូងទើបចំហុយមួយសាទៀតប្រហែលកន្លះម៉ោងដើម្បីយកមុខលំអអោយស្អាតគ្មានឃើញស្នាមវែកដួស ។

អត្ថបទដោយ : ធី​សុភក្តី

Leave A Reply

Your email address will not be published.