” មិត្តល្អ “

សម្រាប់ការរាប់អានមិត្តគឺមានច្រើននៅក្នុងសង្គមខ្មែរបច្ចុប្បន្នមិត្តបែកចែកជាច្រើនសណ្ឋានរវាងមិត្តល្អនិងមិត្តអាក្រក់នឹងមិត្តដែលអាចនាំអោយយើងមានការរីកចម្រើនឯខ្លះនាំឲ្យយើងធ្លាក់ក្នុងរណ្ដៅនៃទុក្ខវេទនាមិត្តខ្លះធ្វើអោយយើងវិនាសអន្តរាយដល់ជីវិត ។ តើអ្វីទៅជាមិត្តល្អ ? មិត្តល្អជួយយើងបានអ្វីខ្លះ ?
មិត្តល្អ : នាំយេីងគិតរឿងល្អ និយាយរឿងសប្បាយចិត្ត ប្រព្រឹត្តតែបុណ្យ , បង្រៀនយេីង មេរៀនល្អៗ , កំដរយេីងនិយាយរឿងជីវិត , រំលឹកនូវអនុស្សវរីយល្អៗ , បំពេញនូវចំណុចខ្វះខាតរបស់យេីង , មិនចាប់បំណាំ , មិនច្រណែន , ជួយលេីកទឹកចិត្ត , គាំទ្រយេីង , នៅក្បែរយេីង នៅពេលដែលយេីងជួបបញ្ហា , រួមទាំងសុខ រួមទាំងទុក្ខ , ផ្តល់សេរីភាពអោយយេីង , គាំទ្រការសំរេចចិត្តរបស់យេីង , ចូលខ្លួន និង ស្ម័គ្រចិត្តចូលរួមរំលែកទុក្ខពិបាកជាមួយយេីង , ជាមនុស្សដែលគាំទ្រយ៉ាងពេញទំហឹងនូវភាពខ្លាំងរបស់យេីង , មេីលរំលង ភាពខ្សោយរបស់យេីង ។ល។
បេីអ្នកមានមនុស្សបែបនេះនៅក្បែរខ្លួនត្រូវចេះថែរក្សាគាត់អោយបានល្អ ព្រោះបេីអ្នកបាត់បង់គាត់ហេីយ អ្នកពិតជាពិបាកណាស់ដែលរកមនុស្សថ្មីមកជំនួសគាត់ ,
សាកគិតបន្តិចមេីល គាត់គឺជាមនុស្សតែមួយគត់ក្នុងចំណោមមិត្តរាប់រយ រាប់ពាន់នាក់របស់យេីង ហេីយយេីងអាចរេីសបានតែមួយនឹងឯង, ចឹង ទោះមានរឿងធំប៉ុណា ត្រូវតែថែរក្សារទំនាក់ទំនងមួយនេះអោយបានបំផុត មុននឹងសំរេចចិត្ត ផ្តាច់គ្នាណា ????។
ប្រភពអត្ត: facebook