តើភាពមានបានបំផ្លាញ់អ្នកដោយរបៀបណា ?

“ចរឹកនិងភាពមានបាន“
តើអ្វីទៅគឺជាអ្នកមាននឹងអ្វីទៅជាអ្នកក្រ ?
តើភាពមានបានផ្លាស់ប្ដូរអត្តចរិតរបស់មនុស្សបានដោយរបៀបណា ? តើការផ្លាស់ប្ដូរអត្តចរិតនេះប៉ះពាល់អ្វីខ្លះលើជីវិតរស់នៅក្នុងសង្គម ? តើហេតុអ្វីចាំបាច់ត្រូវផ្លាស់ប្ដូរពេលយើងមានបាន ?
សំណួរទាំងអស់នេះគឺត្រូវបានបកស្រាយដោយបងស្រីម្នាក់ដែលប្រភពចេញពីហ្វេសប៊ុរបស់គាត់ឈ្មោះថា Tang Gechlieng បានបកស្រាយយ៉ាងក្បោះក្បាយអំពី ទំលាប នៃ ភាពមានបានរបស់មនុស្សក្នុងសង្គម ហើយការបកស្រាយមានសេចក្តីដូចតទៅនេះថា ÷
“នៅក្នុងសង្គមមួយភាព”មានបាន”អ្នកណាក៏ប្រាថ្នាចង់បានដែរ
តែមានមនុស្សជាច្រេីនពេលមានបានហេីយ ក៏បាត់បង់សេចក្តីសុខ បាត់មនុស្សដែល ខ្លួនស្រឡាញ់ ឈ្លក់វង្វង់ទៅនឹងលុយ អោយតំលៃលុយធំជាងមនុស្ស ហុឺហាររហូត ភ្លេចពេលក្រ មេីលងាយមនុស្សដែលមានគុណលេីខ្លួន គ្រួសារចាប់ផ្តេីមមានគម្លាត លែងមានសុភមង្គលដូចមុនតទៅទៀត ។ល។
ត្រូវដឹងថា លុយជាកាំបិទមុខពីរ អាចអោយអ្នកបាននូវអ្វីដែលអ្នកប៉ងយូរណាស់ មក ហេីយ ហេីយវាក៏អាចបំផ្លាញនូវអ្វីៗដែលអ្នកបានសាងយូរណាស់មកហេីយផងដែរ ។
កុំស្រឡាញ់លុយខ្លាំង ពេកស្រឡាញ់រហូតឈ្លក់វង្វេង ដម្កើនរឹក ភ្លេចញាតិ ភ្លេច ដេីមកំណេីតអោយសោះ កុំព្រោះតែលុយ ទម្រើសខ្លួនឯង ក្លាយទៅជាព្រះនាង រឺក៏ជា ស្តេច ដែលអ្នកគ្រប់គ្នាត្រូវតែនៅក្រោមឱវាទ នោះអី ។
គួរដាស់តឿនខ្លួនឯង ដោយ
ដាក់លុយ ដាក់ឋាន: យសសក្ក័ នៅត្រឹមលេខ២បានហើយ ដោយឡែកត្រូវ ដាក់ក្តី អាណិត ក្តីស្រឡាញ់ នៅលេខ១ នោះទេីបយេីង មានលុយហេីយនៅ តែអាចធ្វើខ្លួន អោយដូចយេីងពីមុនបានដដែល ។
កុំមេីលងាយគេ កុំច្រណែនគេ កុំបៀបតាមគេ ព្រោះតែអ្នកឥឡូវមានលុយជាងមុនកុំសំ ដីធំជាមួយអ្នកដែលធ្លាប់មានគុណជាមួយយេីងពីមុនអោយសោះ ព្រោះ ត្រូវដឹង ច្បាស់ ថា ទិសដៅរបស់យេីងគឺជាអ្វី អោយពិតប្រាកដ ? មានលុយ បាត់ញាតិ រឺ ក៏មាន ទាំង លុយ មានទាំងញាតិ ?
កែរជីវភាពរស់នៅអោយល្អប្រសេីរជាងមុនវាមិនអីទេ តែ កុំទំលាប់ មានមិត្តថ្មីដែល ជា អ្នកមានភ្លេចមិត្តចាស់ដែលកំសត់កម្រជាមួយយេីង ដែលអោបយេីងយំពេលយេីងជួប វិបិត្តអោយសោះ កុំកែចរឹករម្យទុំរបស់អ្នកអី បេីគេរាប់អានអ្នកដោយភាពល្អនោះ បន្ត ធ្វេីជាមនុស្ស ដែលមានចិត្តឥតលាក់លៀម នឹងអោយតំលៃមនុស្សលេីសដេីម ហើយ ដាក់ខ្លួនអោយកាន់តែខ្លាំង ស្រឡាញ់អោយកាន់តែអស់ពីបេះដូង អាណិត អោយ កាន់តែច្រេីន ត្រូវមានការចែករំលែកអោយកាន់តែខ្ពស់ នោះអ្នកទេីបជា”អ្នកមាន”ដែលគួរអោយគោរព មានភាពថ្លៃថ្នូរ និង គួរអោយស្រឡាញ់ពិតប្រាកដ ។”
នេះគឺជាសម្ដីមាសនឹងសម្ដីប្រាក់របស់លោកជំទាវដែលលោកខំចំណាយពេលវេលាដ៍មានតម្លៃក្នុងការចែករំលែកនូវគំនិតល្អៗសម្រាប់ភាពថ្លៃថ្នូរនៅក្នុងសង្គមរបស់យើងគ្រប់គ្នាគួរយកគំរូនិងអនុវត្តតាមការបកស្រាយរបស់គាត់ទើបជាការប្រសើរបំផុត ។ គតិ
ប្រភពពី Facebook
អត្ថបទដោយ : ធី សុភក្តី