Ultimate magazine theme for WordPress.

មមៀចប្រឡែងភ្លេីង

មមៀចប្រឡែងភ្លេីង

វាជារឿងក្តៅក្នុងជីវិតគ្រួសារ សូមបងៗបុរសអានដោយត្រជាក់និងការយោគ​យល់​ផងណា !​នៅពេលដែលយើងសំរេចចិត្ត្តរៀបការយើងម្នាក់ៗបានប្តេជ្ញាចិត្តថា បោះបង់​ព្រៃប្រឹក្សារទាំងមូល ដោយជ្រើសរេីសយកតែដេីមឈេីមួយដេីមនេះគត់​ដើម្បីយកមក​ថែរក្សារ​ពេញមួយជីវិត ។ តែនៅពេលដែរការរួចហើយ ជិវិតដើរផឹកតែស្រា ដេីរយប់ ពេលសួ​ទៅថា ដេីម្បីតែបង្កេីតទំនាក់ទំនង ។ ហើយជក់បារី រកលេសថា មកពី stress ដើរលេង​ល្បែង ហើយថា មកពីគេបបួល​ចេះមានស្រីហើយបែរជាថាមកពីប្រពន្ធពូកែរករឿងពេក ។ 

ហើយនឹងភេ្លចម៉ែភ្លេចឪចាស់ៗ រួចក៍ពោលថា មកពីខ្លួនរវល់រកសុីគ្មានពេល តែបែរជា​មានពេលជាមួយពួកម៉ាក់គ្មានលោះថ្ងៃម្តងណាឡើយ ។ អ្វីដែលអាក្រក់ចេះតែមាន​ហេតុ​ផលដ៏ល្អមកការពារតែអ្វីដែលល្អៗបែរជាមានហេតុផលអាក្រក់ៗមកបិទបាំងទៅវិញ ? មិចចឹងន៎បងៗ ? 

ចង់រំលឹកបន្តិចណាបងៗ ជាមនុស្សដែរ ផឹកស្រា និងជក់បារីគឺនាំអោយតែខូចសុខភាពបង​ខ្លួនឯងតែប៉ុណ្ណោះ លេងល្បែង វាអស់តែលុយ និងកិតិ្តយស ដែរបងខំកសាងអស់រយះពេលជាយូមករី ឯស្រី ​គឺ​បាត់បង់​គ្រួសារដែលខ្លួនកំពុងស្រឡាញ់បំផុត ។ ពីមុនក្រែងថា បងធ្វេីអ្វីទាំងអស់ដេីម្បី​គ្រួសារហើយ ! ចុះហេតុអីបងដឹងថាវាបំផ្លាញគ្រួសារហេីយ បងនៅតែបន្តធ្វេី ? ​គិត​ឡេីង​វិញណាបងៗប្រុសៗ ! 

នេះគ្រាន់តែជាការដាស់តឿនបងតែប៉ុណោះ ខ្ញុំមិនអាចជួយអីបងបានទេ ប្រពន្ធកូនបង​ក៏ជួយបងមិនបានដែរ គឺមានតែបងភ្ញាក់ខ្លួនដោយខ្លួនឯងតែប៉ុណោះ ត្រូវដឹងថា អ្វីដែល​ចាំបាច់ អ្វីដែលមិនចាំបាច់ ខ្ញុំមិនដឹងថា បងកំពុងគិតអី តេីហេតុផលមហា​អស្ចារ្យអីដែល​តំរូវអោយបង ដឹងថាវាខុសហេីយ នៅបន្តខុសបែបនេះ ភ្ញាក់ខ្លួនឡេីងបង  ។​ ហើយបង​នឹងមានវិធីដោះស្រាយបញ្ហានេះបានដោយងាយជាក់ជាមិនខាន ។

បងអេីយ !

ស្រាបងគួរតែផឹកឆ្អែតហេីយមែនទេ ផឹករហូតដល់អ្នកខ្លះបញ្ចេញចរឹកហ្សិនអោយ​​គេមេីលងាយក៏មាន ផឹកដល់បង្កររឿងដាក់ខ្លួនក៏មាន ។ល។ អង្កាលឈប់? បារី បង​ជក់ដល់សួតបងនិងគ្រូពេទ្យខឹង ជក់ដល់មនុស្សជុំវិញខ្លួនមិនចង់មកក្បែរ ជក់ តាំង​ពីសក់ខ្មៅដល់សក់សទៅហេីយ អង្កាលទេីបបងឈប់stress ? 

បងៗដែលចូលចិត្តលេងល្បែង លេងតាំងពីលាក់ការណ៍ ដល់គេនិយាយដេីម លេង​តាំងពីមានគេជំពាក់លុយ ដល់ជំពាក់លុយគេវន័ករ លក់ខ្ទិចលក់ខ្ទីរ នៅតែថ្ងៃលក់​ខ្លួនទេ អង្កាលឈប់? 

បងៗមានស្រី តេីបងៗសោយសុខ លេីគំនរទឹកភ្នែកភរិយា បងមានដឹងអត់? ក្រែង​បងថា រៀបការជាមួយនាង ថែរក្សារនាងហើយ ទោះបងមិនវៃនាង តែនាង ឈឺជាង​បងវៃរប់រយដងទៅទៀត ធ្វេីបាបនាងប៉ុននឹង បងឆ្អែតនៅ បងច្រឡំទេដឹង ប្រពន្ធបង​រេីសបងព្រោះស្រឡាញ់មិនអញ្ចឹងហុីយ ? គាត់មិនមែនជាសត្រូវបងទេណា ។ 

គិតឡេីងវិញ ឈប់បានឈប់ទៅ ដើម្បី ថែរក្សារអ្វីដែលបងខំកសាងជាយូរណាស់​មកហើយកុំចាំដល់បាត់បង់ទេីបស្តាយក្រោយ ទោះបងសំលាប់ខ្លួនទៀត ក៏មិនអាចបក​ក្រោយវិញបានដែរ តែបេីផ្ញាក់ខ្លួនអាឡូវ បងនៅតែជា វិរះបុរសរបស់នាងដដែល ទទួលបានឆ្លេីយ ! ok ?

សារដាស់តឿននេះ គ្រាន់តែចង់អោយគ្រួសារ បង មានសុភមង្គល តែប៉ុណោះ សូមកុំយល់ខុសចំពោះយើងខ្ញុំអី ។

អត្ថបទដោយ : ធី សុភក្តី

Leave A Reply

Your email address will not be published.