មនុស្សឆ្លាត គ្រង់គ្រងបញ្ហា មនុស្សល្ងង់អោយបញ្ហា គ្រប់គ្រងយេីង
មនុស្សឆ្លាត គ្រង់គ្រងបញ្ហា

“មនុស្សឆ្លាត គ្រង់គ្រងបញ្ហា មនុស្សល្ងង់អោយបញ្ហាគ្រប់គ្រងយេីង”
តើអ្វីទៅជាបញ្ហា ? តើយើងគ្រប់គ្រងបញ្ហាដោយរបៀបណា ?
ពិតណាស់នៅក្នុងសង្គមការងារនិងសង្គមរស់នៅបច្ចុប្បន្នបញ្ហាគឺមានសឹងតែគ្រប់គ្នាគ្រាន់តែអ្នកខ្លះមានតិចអ្នកខ្លះមានច្រើនទៅតាមបញ្ហាដែលកើតមានឡើងតែប៉ុណ្ណោះ ។ ហើយការដោះស្រាយបញ្ហាគឺបែងចែកជាពីរគឺ ដោះស្រាយតាមរយៈមនុស្សឆ្លាតនិងមនុស្សល្ងង់ តើការដោះស្រាយតាមរយៈមនុស្សល្ងង់និងមនុស្សឆ្លាតមានភាពខុសគ្នាយ៉ាងដូចម្ដេចខ្ញុំនឹងបកស្រាយឱ្យបានច្បាស់លាស់ថាការដោះស្រាយបញ្ហាវារបៀបម៉េចនេះគឺជាការបែងចែក ÷
មនុស្សឆ្លាត :
– មិនដែលអោយបញ្ហាដឹងមុខយើងឡេីយ
-ព្រោះគាត់មេីលបញ្ហាឃេីញតូច មានកំលាំងចិត្តធំ
-មនុស្សឆ្លាត ចេះបត់បែនតាមបញ្ហា
-ឆាប់សុំាមនិងបញ្ហាខ្លាំងណាស់ ហើយគេ
ប្រេីខួរក្បាលដោះបញ្ហាច្រេីនជាជាងប្រេីបេះដូង
-ប្រេីកំលាំងចិត្តច្រេីនជាងប្រេីអារម្មណ៍ ទៅដោះស្រាយបញ្ហា
-ដោះបញ្ហាដោយត្រជាក់
-មិនឆាប់តក់ស្លុតនិងបញ្ហា
-ពេលខ្លះមិនគិតថាវាជាបញ្ហា ព្រោះដឹងច្បាស់ថាបន្តិចទៀតវានឹងលែងអីហេីយ ។
មនុស្សល្ងង់ :
-អោយបញ្ហា ដិតជាប់ក្នុងខួរក្បាលយ៉ាងជ្រៅ រហូតដល់គេងមិនលក់បក់មិនរហេីយ ញុាំក៏មិនឆ្ងាញ់
-គេចវេសពីបញ្ហា ព្រោះធុញថប់និងវា មិនចង់ប្រឈរមុខនិងបញ្ហា
-យកភួយមកគ្រប់ភ្លេីង តែមិនបន្លត់ភ្លេីង
-បញ្ហាតូច បង្ករអោយទៅជាធំ ហើយមិនតែប៉ុណ្ណោះក៏ជាមនុស្ស
-គិតខ្លី ព្រោះចង់ឈ្នះបញ្ហា ។ល។
ទាំងអស់នេះគឺជាគតិខ្លះដើម្បីចែករំលែកការគិតតែប៉ុណ្ណោះ សូមបងប្អូនគួរមានការផ្លាស់ប្តូរការគិតតែបន្តិច នោះបញ្ហាលែងជាបញ្ហាទៀតហេីយ ។
អត្ថបទដោយ : ធី សុភក្តី