ភ្ញាក់ខ្លួនឡេីង
ជីវិតមនុស្សកើតមកមានពេលវេលានិងការរស់នៅខុសៗគ្នា អ្នកខ្លះមានរឿងស្រាយមិនបានពិបាកចិត្តច្រើនរស់នៅក្នុងភ្នុកភ្លើង គិតអ្វីមិនចេញមានតែរឿងសៅហ្មងក្នុងចិត្ត ។ តោះឈប់ពិបាកចិត្តទៀតទៅគិតរឿង”ត្រៀម”វិញ
ដេីម្បីកុំអោយមានពាក្យ “ បេីដឹងចឹង “កើតមានឡើងក្នុងឆាកជីវិតអី ។
យើងសាកគិតមើល ពេលគេខំរក យេីងខំដេីរលេង
ពេលគេខំសន្សំ យេីងខំចាយ
ពេលគេខំសងបំណុល យេីងខំសាងបំណុល ខ្ចីមកហុឺហារពេលគេខំពង្រឹងមុខរបរគេ បែរជាយេីងខំពង្រីកមុខរបរយកបរិមាណ ។ តើសមទេ ?
ពេលគេមានលុយចាយយើងចាយគិតនោះគិត ឯងយេីងមានលុយតិចបែរជាចាយដូចលុយជប់បាន
គេមានឋាន:ធំជាងយេីងគេខំដាក់ខ្លួន ឯយេីងមិនមានឋាន:អីផងយកមេឃទ្រប់អង្គុយ ។
បេីកម្មវិធីមិនចាំបាច់ គេសុខចិត្តទុកពេលអោយគ្រួសារ រីឯឯងអោយតែទំនេរ តេរកមិត្តភក្រ័ហៅផឹកសុី
គេជោគជ័យហេីយគេនៅគិតមុន១ឆ្នាំថាបេីថ្ងៃណាមានវិបត្តិ គួរគិតយ៉ាងណា ? ចុះយេីងវិញមានប៉ុន្មានហេីយបានជាមិនខ្វល់អីចឹង ?
វិបត្តិទេីបតែចាប់ផ្តេីមយេីងវេទនាទៅហេីយ ចុះទំរាំវាកាន់តែធ្ងន់ធ្ងរទៀត យេីងនឹងទៅជាយ៉ាងណា ?
ឈប់ភ្លេចខ្លួនទៀតទៅ ភ្ញាក់ខ្លួនឡេីង កុំអង្គុយនៅស្ងៀម កុំបន្ទោសខ្លួនឯង កុំស្តាយក្រោយ កុំstress ជាមួយកំហុសអតីតកាលទៀតអី វាគ្រាន់តែជាបទពិសោធនៃជីវិតរបស់យេីងតែប៉ុណ្ណោះ ហេីយក៏មិនបាច់គិតថា មិនគួរអញ្ចេស មិនគួរអញ្ចុះ បេីអញ្ចេស វិញនោះនឹងមិនអញ្ចឹងទេ ។ល។
គិតចឹងបានអីមកវិញ ? បំណាច់តែគិតទៅហេីយ គិតរឿងទៅមុខ គិតរឿង ត្រៀម ត្រៀម ត្រៀម ពីមុនយេីងមិនបានត្រៀម អាឡូវត្រូវតែត្រៀម ចូរគិតថា បេីទៅមុខវាពិបាកជាងនេះតេីយេីងគួរត្រៀមអីខ្លះនាពេលខាងមុខនេះ ? វាមិនទាន់យឺតពេលទេបេីអ្នកភ្ញាក់ខ្លួននៅពេលនេះ
ក្រោកឈរឡេីង ធ្វេីរឿងណាដែលចាំបាច់បំផុត មានប្រយោជន៍បំផុតកសាងគុណសម្បត្តិលុបលាងកំហុស ក្នុងចិត្តខ្លួនឯង ទេីបគាប់បីនិងខ្លួនឯង មិនមែនធ្វើដេីម្បីផ្គាប់ភ្នែករឺមាត់របស់នរណាឡេីយ ។
សូមជូនពរអ្នកដែលជួបវិបត្តទាំងអស់អាចដោះស្រាយបញ្ហារទាំងតូចទាំងធំ បានដោយជោគជ័យទាំងអស់គ្នាផងចុះ ។
អត្ថបទដោយ : ធី សុភក្តី