Ultimate magazine theme for WordPress.

“ផ្លាស់ប្តូរការគិត”

រាល់មនុស្សល្អនិងអាក្រក់សុទ្ធសឹងតែមានចំណុចល្អនៅក្នុងខ្លួន ហើយចំណុចអាក្រក់ក៍មាននៅក្នុងខ្លួនយើងផងដែរ ។ ប៉ុន្តែមនុស្សសព្វថ្ងៃមិនដែលគិតនឹងអនុវត្តផ្ទាល់នឹងមើលឃើញពីភាពល្អនិងអាក្រក់របស់ខ្លួននៅក្នុងចិត្តនោះទេ ។ អ្វីដែលខ្លួនគិត ការស្រមើស្រមៃ ការវិភាគ និងចំណេះដឹងវាបង្កឲ្យក្លាយជាមនុស្សម្នាក់ដែលដើរខុសផ្លូវក៍ថាបាន ។ ជាក់ស្ដែងដូចជាពាក្យប៉ុន្មានម៉ាត់ដែលបង្ហាញពីផ្លូវដើរនិងការគិតល្អៗក្នុងសង្គមមនុស្សដូចខាងក្រោម ÷

“មនុស្សស្អាត បេីមិនចេះញញឹម ស្មេីរនឹងមនុស្សមិនស្អាត

មនុស្សមិនស្អាត អោយតែចេះញញឹម គឺស្រីស្អាត

មនុស្សល្អអោយតែមួយថ្ងៃៗ គិតតែរឿងអាក្រក់ មុនហេីយនិងក្រោយ គង់តែក្លាយទៅជាមនុស្សអវិជ្ជាមានមិនខាន ។

មនុស្សអាក្រក់ អោយតែព្រមរៀនគិតល្អពីអ្នកវិជ្ជាមានយូរៗទៅនឹងមានអ្នកមានវិជា្ជមករាប់អានអ្នកច្រេីនមិនជាកជាមិនខាន ។ សាកសំឡឹងថយក្រោយបន្តិចមេីលពីរចំណុចល្អរបស់អ្នក កេីនរឺក៏ថយ ? ប្រយត្ន័តែយូរៗទៅលស់តែ ភាពឯកកោ ហ៊ុមព័ទ្ធទៅដោយមនុស្សមិនល្អ ។

សេចក្តីសុខ និង ទុក្ខ វាកេីននិងថយក៏ទៅតាមនឹងដែរទាំងអស់នេះគឺជាការលើកឡើងនូវគតិដែលកើនរំលឹកដល់យើងគ្រប់គ្នាដឹងអំពីផ្លូវដើរក្នុងជីវិតខ្លះៗតែប៉ុណ្ណោះមិនមែនជាមនុស្សជោគជ័យខ្លាំងពូកែនោះទេគឺជាអត្ថបទដកស្រង់ជូនបងប្អូនដើម្បីបានជាគតិដើម្បីរិះគិតពិចារណា  ។

ប្រភពពី facebook

អត្ថបទដោយ : ធី សុភក្តី

Leave A Reply

Your email address will not be published.