ផ្គាប់ចិត្តខ្លួនឯងមិនត្រូវ
មានសេដ្ឋីម្នាក់អើតតាមបង្អួច ឃើញអ្នករើសអេតចាយ គាត់ក៏គិតក្នុងចិត្តថា “អញសំណាងល្អណាស់ដែលបានកើតជាអ្នកមាន”អ្នករើសអេតចាយសម្លឹងទៅក្បែរៗនោះឃើញមនុស្សឆ្កួតដេកនៅតាមផ្លូវ គាត់គិតក្នុងចិត្តថា “សំណាងល្អហើយដែលខ្ញុំមិនឆ្កួត”មនុស្សឆ្កួតឃើញរថយន្ដសង្រ្គោះបន្ទាន់ដឹកអ្នកជំងឺទៅកាន់មន្ទីរពេទ្យ គាត់គិតក្នុងចិត្តថា “ខ្ញុំសំណាងល្អខ្លាំងណាស់ដែលមិនឈឺ”ពេលអ្នកជំងឺទៅដល់មន្ទីរពេទ្យ ឃើញគ្រូពេទ្យកំពុងរុញសពចេញមកក្រៅ គាត់គិតក្នុងចិត្តថា “ខ្ញុំសំណាងល្អណាស់ដែលមិនស្លាប់”មានតែមនុស្សស្លាប់ប៉ុណ្ណោះដែលមិនត្រូវការសំណាងល្អ ។
ហេតុអ្វីយើងមិនសម្លឹងមើលសំណាងល្អរបស់ខ្លួនយើងដែលមាននៅក្នុងពេលនេះឲ្យដូចរបស់ដ៏មានតម្លៃ ស្រស់បំព្រងសម្រាប់ជីវិត។
ជីវិតគឺជាអ្វី?
យើងអាចយល់បាន ប្រសិនបើយើងស្ថិតនៅកន្លែងទាំងបីនេះ
១.មន្ទីរពេទ្យ
២.គុក
៣.ទីបញ្ចុះសព
នៅក្នុងមន្ទីរពេទ្យអ្នកអាចគិតថា គ្មានអ្វីដែលល្អជាង “មានសុខភាពល្អនោះទេ”។
ក្នុងគុកយើងនឹងឃើញថា “សេរីភាព” គឺជាអ្វីដ៏មានតម្លៃ។
នៅទីបញ្ចុះសពយើងនឹងដឹងថាជីវិតគ្មានតម្លៃអ្វីឡើយ ដីដែលយើងជាន់នៅថ្ងៃនេះ អាចជាដំបូលប្រក់យើងនៅថ្ងៃស្អែកក៏ថាបាន កើតមកទទេទៅវិញក៏ទទេ។
យើងត្រូវអរគុណចំពោះសំណាងល្អគ្រប់យ៉ាងដែលយើងមានក្នុងមួយថ្ងៃៗ
ចឹងយេីងត្រូវតែខំធ្វេីអំពេីល្អអោយបានច្រេីន
ជួយស៊ែររឿងនេះឲ្យមិត្តភក្តិបានឃើញផង។
ហេតុអ្វីប្រឹងសាងអាក្រក់ ម្លេះគង់តែជាសមិនផុតដដែល