Ultimate magazine theme for WordPress.

និយាយដើមគេ

យើងរួមគ្នាបង្កេីតវប្បធម៍ឈប់និយាយអាក្រក់ពីគ្នា ឈប់និយាយរឿងមិនពិត រឿងដែលគិតស្មាន រឿងដែលលឺតៗគ្នា រឿងដែលគ្មានអំណាស់អំណាងច្បាស់លាស់ រឿងដែលធ្វេីអោយអ្នកដ៏ទៃឈឺចាប់ ។ល។ 

យេីងអាចនិយាយរឿងគេ តែកុំនិយាយឈ្មោះគេ ពេលខ្លះ រឿងគេជាបទពិសោធន៍ល្អដល់យេីង និងសង្គមយេីង តែកុំនិយាយឈ្មោះគេអោយសោះ ទោះនិយាយយ៉ាងមិចក៏កុំប៉ះពាល់គេ ។

យេីងមិនអាច ហាមគេមិនអោយនិយាយ តែយេីងអាចបញ្ឈប់ វប្បធម៍នេះបានដោយការមិនចូលរួមនិយាយ ជាមួយគេ ។ ឈប់គាំទ្រ រឺទ្រាំស្តាប់ទៀតទៅ បេីអ្នកជាមនុស្សល្អ ។

ព្រោះមនុស្សល្អ តែងតែស្តាប់ចេញពីបំណងល្អរបស់អ្នកនិយាយ ហេីយមនុស្សអាក្រក់រមែងមានទំលាប់ចាំចាប់កំហុសគេ ទោះគេនិយាយល្អក៏គាត់ស្តាប់ចេញអាក្រក់ដែរ ហេីយគាត់អត់ចេះទ្រាំទេ ព្រោះក្នុងខួរក្បាលគាត់នៅពេលស្តាប់គឺ រមែងតែរកនឹកពាក្យមកនិយាយអាក្រក់បានរហូត ។

អ្នកដែលcomment អាក្រក់លេីអត្តបទល្អ រមែងតែជាមនុស្សអាក្រក់ហើយ អ្នកshareអត្តបទអាក្រក់ គឺជាមនុស្សអាក្រក់ទេីបគាត់គាំទ្រមនុស្សអាក្រក់គ្នាគាត់ ។

ចូរកុំតបតជាមួយមនុស្សអាក្រក់ កុំចូលរួមជាមួយមនុស្សអាក្រក់អី នាំតែខាតពេលទេ គួរចំណាយពេលបបួលគ្នាបង្កេីតបរិយាកាសល្អៗសំរាប់សង្គមជាតិវិញល្អជាង ។ ចូលរួមទាំងអស់គ្នារឿងចំណាយពេលវេលាលើការនិយាយអាក្រក់ពីគ្នា គួផ្តល់ក្តីស្រលាញ់អោយគ្នាទៅវិញទៅមកទើបល្អ ។

អត្ថបទដោយ : ធី សុភក្តី

2 Comments
  1. Bert Hinojosa says

    Hi, my name is Bert from TopDataList.com

    We are ceasing operations on TopDataList.com and have made our leads available at a discounted price.

    Visit us on TopDataList.com
    Regards,
    Bert

    1. TCRK says

      Yeah ! The same.

Leave A Reply

Your email address will not be published.