Ultimate magazine theme for WordPress.

និមិត្តសេចក្តីស្លាប់

មានជីវិតរស់ប៉ុន្តែសង្ខាមិនទៀង ជីវិតរបស់យើងទាំងមូលជារបស់អនត្តា កាលដែលយើងកើតមកហើយ ម្នាក់ៗរមែងគេចមិនផុតពីសេចក្តីស្លាប់នៅពេលដែលយើងម្នាក់ៗមានអាយុកាន់តែច្រើនទៅៗ នោះអ្នកនិងមានរោគាពាធិចូលបៀតបៀនសារពាង្គកាយយើងជាក់ជាមិនខាន ។

ហើយនៅពេលដែលអ្នកបានគេងនៅលើគ្រែមួយនេះហើយ នោះអ្វីៗក៏អ្នកមិនត្រូវខ្លាចទៀតដែរ តែផ្ទុយទៅវិញ អ្នកណាៗក៏ខ្លាចអ្នកដែរ ។ មិនថាប្រពន្ធបងប្អូនបង្កើតម្ដាយឪពុកញាតិមិត្តបងប្អូនពូមីងយាយតាទាំងអស់សុទ្ធតែខ្លាចអ្នក មានន័យថា

– បងប្អូនសាច់ញាតិខ្លាចអ្នកទៅខ្ចីលុយ

– ឪពុកម្តាយខ្លាចអ្នកព្យាបាលមិនជា

– ប្តី/ប្រពន្ធ ខ្លាចអ្នកនាំទុក្ខដល់ខ្លួនគេ

– ថៅកែខ្លាចអ្នកគ្មានលទ្ធភាពធ្វើការឲ្យគេទៀត ក៏ប្រញាប់រកមនុស្សថ្មីជំនួស។

– ពេទ្យខ្លាចអ្នកគ្មានលទ្ធភាពបង់ថ្លៃព្យាបាលបន្ត តែងមើលទឹកលុយរបស់អ្នករួចហើយបានព្យាបាលជាក្រោយ ។ ហើយទាំងអស់នេះគឺជារឿងពិតដែលសង្គមបច្ចុប្បន្នបានឆ្លុះបញ្ចាំង ។ នៅពេលនោះហើយ ភាពអំនួត និងភាពឆេវឆាវរបស់អ្នកនឹងបានបាត់អស់គ្មានសល់ ។

ដូច្នេះ អ្នកត្រូវតែរៀនចេះមើលថែខ្លួនឯង និងសុខភាពព្រោះ អ្វីៗគឺមិនមែនជារបស់អ្នកទៀតទេ!

កាត់បន្ថយការខឹងច្រើន ធ្វើចិត្តឱ្យសប្បាយ បើអ្នកបាត់បង់សុខភាពហើយ នោះអ្វីៗនឹងបាត់បង់តាមក្រោយយើងចេះជាមិនខាន ?

ជឿទៅបើអ្នកគេងលើគ្រែនេះហើយ គឺគ្មានអ្នកណាល្អជាងគ្រួសារយើងទេ ជាពិសេសគឺប្រពន្ធកូននិងឪពុកម្ដាយបងប្អូនរបស់យើងហ្នឹងតែម្ដង គាត់នឹងផ្ដល់ក្តីស្រលាញ់ដល់យើង ហើយស្មោះស្វែងជួយគ្រប់មធ្យោបាយដើម្បីឱ្យយើងអាចចុះពីលើគ្រែមួយនោះបាន ។ ចូរបង្កើតក្តីស្រលាញ់ក្នុងគ្រួសាររបស់អ្នកអោយបានច្រើនប្រសើរជាងការស្វែងរកការសប្បាយនៅខាងក្រៅជាមួយកែវស្រា ស្រីញីអូនបង មិត្តភក្កិបនភឿន ។ គតិ

អត្ថបទដោយ: ហ៊ៅ សារិទ្ធិ

Leave A Reply

Your email address will not be published.