ត្រជៀកស
ត្រជៀកស
ជីវិតរបស់អ្នក តេីបញ្ជារដោយអ្នក រឺ បញ្ជារដោយអ្នកដ៏ទៃ ?
តើយើងគួរតែបញ្ជាជីវិតយើងដោយរបៀបណាដែលមិនស្ថិតនៅក្នុងការបញ្ជាពីអ្នកដទៃ ?
វាមានភាពងាយស្រួលទេក្នុងការបញ្ជាជីវិតរស់នៅសព្វថ្ងៃ ។ ពិតណាស់នៅក្នុង សង្គម នេះការដែលយើងជឿជាក់លើពាក្យសម្ដីរបស់អ្នកដទៃដែលមិនស្ថិតនៅក្នុងការពិចារណាមួយបានខ្ពស់តាមផ្លូវចិត្តរបស់យើងនោះគឺអាចធ្វើឱ្យយើងក្លាយជាមនុស្សដែលក្បត់ឧត្តមគតិក្បត់ខ្លួនឯងដោយគ្មានវិចារណញាណក្នុងខ្លួន ។ រីឯការដឹកនាំជីវិតមួយ ដែលពោរពេញទៅដោយសុខសុភមង្គលក៏យើងមិនអាចធ្វើទៅបាននោះដែរបើសិនជាឲ្យជីវិតយើងនឹងការគិតរបស់យើងទៅអោយអ្នកដទៃជាអ្នកបញ្ជា ។
មួយវិញទៀតបេីសិនជាយើងបញ្ជារដោយខ្លួនឯងនោះអ្នកនឹងសប្បាយចិត្តមិនខាន ព្រោះថាអ្នករមែងតែធ្វេីតាមអ្វីដែលខ្លួនអ្នកចង់បានតែប៉ុណ្ណោះ តែបេីបញ្ជារដោយ អ្នក ដ៏ទៃវិញនោះអ្នកនិងមិនសមបំណងទេនោះទេ ព្រោះរវល់តែគិតពីមាត់គេ គិតភ្នែកគេ គិតចិត្តគេ គិតអារម្មណ៍គេ ខ្លាចគេអញ្ចែក ខ្លាចគេអញ្ចុះ ។ល។ នោះហើយដែលធ្វើ អោយយើងរកច្រកដើរក្នុងជីវិតមិនឃើញ កាលដែលធ្លាក់ខ្លួនទៅឲ្យអ្នកដទៃបញ្ជាហើយ ភាពបរាជ័យក្នុងជីវិតនិងធ្លាក់មកយើងគ្រប់ពេលវេលា ។
ដូច្នោះសូមបងប្អូនមានការគិតខ្ពស់ហើយកុំត្រចៀកសតាមសម្ដីរបស់អ្នកដទៃមានន័យថាស្ដាប់តែសំដីណាដែលធ្វើឱ្យជីវិតយើងរីកចម្រើនបានហើយកុំយកអារម្មណ៍របស់ខ្លួនឯងទៅគិតតាមបបូរមាត់អ្នកដទៃឱ្យសោះ ។ សូមកុំផ្ញើជីវិតរបស់យើងនៅលើបបូរមាត់ អ្នកដទៃឲ្យសោះគួរតែដឹកនាំជីវិតយើងលើវិថីនៃការគ្រប់គ្រងរបស់យើងទើបជាការល្អ ។ ដល់ពេលហើយក្នុងសម័យនេះយើងម្នាក់ៗគួរតែសម្រេចបំណងខ្លួនឯងសំខាន់ជាង ។ គួរឈប់ព្យាយាមសំរេចបំណងអ្នកដទៃទៀតទៅ នោះអ្នកនឹងសប្បាយចិត្តមិនខាន ។ ព្រោះអ្នកនឹងឈប់ខកបំណងទៀតហេីយ ចង់សាកមែនទេ ? អនុវត្តជាលើកដំបូងទៅ នោះអ្នកនឹងមានលទ្ធផលល្អប្រសើរហើយ ៕
អត្ថបទដោយ : ធី សុភក្តី