Ultimate magazine theme for WordPress.

ទុក្ខស្រីប្តីកាន់លុយ​

តើយើងការប្រពន្ធមកដើម្បីតែលះមែនទេ ? ហើយការ ប្រពន្ធដើម្បីអ្វី ? ចាំបាច់អ្វីបានជានៅក្នុងគ្រួសារត្រូវអោយប្រពន្ធកាន់លុយ ? តើយើងគួតែអនុវត្តន៍ តាមដែរមែនទេ ?

អ្នកប្រកដជាចង់ដឹងជាក់ជាមិនខាន ! ហើយទាំងនេះជាសំនេរអត្តបទរាយរ៉ាប់ បន្ថែមពី មុខ វិដេអូរបស់ Facebook បងស្រីម្នាក់ឈ្មោះ Tang Gechlieng គាត់គឺជាមនុស្សជោគជ័យ ម្នាក់ក្នុងសង្គមគ្រួសារនិងសង្គមជាតិ ។ គាត់បានចែករំលែករឿងរ៉ាវជាច្រើន ពាក់ព័ន្ធ​ជា​មួយ​នឹងជីវិតអាពាហ៍ពិពាហ៍របស់គាត់សព្វថ្ងៃ សំណេរមានដូចតទៅនេះ :

ជូនចំពោះតែបងប្រុសៗដែលមិនអោយប្រពន្ធ ដឹងលឺរឿងលុយកាក់តែប៉ុណ្ណោះ …….

ជីវិតប្តីប្រពន្ធ គឺ មានសិទ្ធស្មេីរគ្នា នៅថ្ងៃដែលយេីងសំរេចចិត្តរៀបការជាមួយមនុស្សម្នាក់ ថ្ងៃនោះហេីយដែលយេីងបាន សំរេចចិត្តប្រេីប្រាស់ ជីវិតជាមួយគាត់ និងប្តេជ្ញាចិត្ត ព្រមរួមទាំងសុខ រួមទាំងទុក្ខជាមួយ និងគាត់ ។

ពេលរៀបការ យេីងមិនមានអីដូចគ្នា យេីងបេីកទំព័រជីវិតថ្មីជាមួយគ្នា ហេតុអីមាន ប្តីមួយចំនួន ស្រឡាញ់លុយជាងប្រពន្ធ ? ទុកចិត្តអ្នកដ៏ទៃជាជាងប្រពន្ធខ្លួន ដោយព្រមយក លុយទៅរកសុីជាមួយគេ ហេីយលាក់បាំងប្រពន្ធ ។​ សិទ្ធិស្មើគ្នាជាមួយអ្នក ដ៏ទៃ ជាង ប្រពន្ធ ? អោយតំលៃអ្នកដ៏ទៃជាងមនុស្សស្រីដែលកំដរអ្នកពេលអ្នកមានទុក្ខ មាន មោទនភាពនៅពេលដែលអ្នកថ្កុំ ថ្កេីន នាងតែងតែបន់ស្រន់ អោយអ្នកសុខសប្បាយ បន់អោយអ្នករកសុីមានបាន ជោគជ័យ ដល់ពេលជោគជ័យភ្លេចនាងអោយឆឹង ។ល។

តេីមានដឹងទេថា…. នាងកំពុងកេីតទុក្ខរាល់ថ្ងៃ ??!!!!!!!!!!!

លោកភ្លេចនាងយូរពេកហេីយ សូមងាកមកចាប់អារម្មណ៍នាងផង គិតតិចមេីល លោកបានផ្តល់ក្តីសុខអីខ្លះអោយនាង ? នាងមិននិយាយ មិនមែនមានន័យថា នាងមិនឈឺទេ ។

តេីលោកមានផ្តល់សិទ្ធសេរីភាពដេីរហេីរអោយនាងទេ ?

តេីលោកបានអោយនាងមានសិទ្ធលេីចំណែកលុយ៥០{89dc94419e89325f1b4be424041101fda2c9968c53df3ccf3066c65d3f1a0dbc}របស់នាងទេ ? ទោះលុយនោះ លោករកតែម្នាក់ឯងក៏ដោយ ក៏វាជាលុយរបស់គាត់៥០{89dc94419e89325f1b4be424041101fda2c9968c53df3ccf3066c65d3f1a0dbc} ស្របច្បាប់ស្រាប់ទៅហេីយ ។

មានដឹងអត់ថា :

 ប្រពន្ធ ជាមនុស្សដែលលោកគួរទុក្ខចិត្តបំផុត

ប្រពន្ធ ជាមនុស្សដែលលោកគួរសំដែងការស្មោះត្រង់បំផុត

ប្រពន្ធ ជាបុគ្គលដែលរួមសុខ មិនមែនរួមតែទុក្ខទេ

ត្រូវចាំទុកថា :

ប្រពន្ធញញឹមច្រេីន មានន័យថា ប្តីអោយតំលៃ

ប្រពន្ធ សប្បាយចិត្ត មកពីប្តីយល់ចិត្ត

ប្រពន្ធ ជាបេះដូងនៃគ្រួសារ

បណ្តេីរប្រពន្ធចេញក្នុងសង្គមញឹកញ័យ ប្តីកាន់តែមានកិត្តិយសចង់បានសុភមង្គល ក្នុង ក្រុមគ្រួសារ ត្រូវអោយប្រពន្ធសប្បាយចិត្តបេី…ចង់មានចង់បាន ត្រូវអោយប្រពន្ធ ជួយ កាន់លុយ ។​

នេះគឺជាសម្ដីផ្ទាល់របស់បងស្រីម្នាក់ដែលគាត់បានបកស្រាយ ហើយក៏មានខំមិនខ្លះ បដិសេធនឹងមិនទទួលយកការបកស្រាយរបស់គាត់ទេព្រោះសព្វថ្ងៃមិនមែនប្រពន្ធទាំងអស់សុទ្ធតែកាន់លុយទាំងអស់នោះទេ។ ហើយថ្ងៃនេះខ្ញុំបានលើកបកស្រាយ តែ ប៉ុណ្ណឹងបើចង់ជ្រាបច្បាស់បងប្អូនអាចទៅមើលនៅ Facebook របស់គាត់ផ្ទាល់និងវីដេអូ ដែលគាត់បានបកស្រាយពីខាងក្រោមនៃការរ៉ាយរ៉ាប់អត្ថបទបន្ថែមហើយខ្ញុំសង្ឃឹមថាអត្ថបទមួយនេះនឹងជ្រាបនឹងចូលទៅកាន់ចិត្តរបស់បងប្អូនទាំងអស់ដែលជាមនុស្សប្រុសមួយចំនួនដែលចូលចិត្តមិនឲ្យប្រពន្ធកាន់លុយ ។ ហើយបន្ទាប់ពីទស្សនាវីដេអូមួយនេះរួចខ្ញុំជឿថាអារម្មណ៍ចិត្តគំនិតនិងមានការផ្លាស់ប្ដូរខ្លះបើមិនបានច្រើនតែមួយចំណែកនៃការគិតក៏ប្រសើរដែរ  ។

សូមអរគុណ !!

Leave A Reply

Your email address will not be published.