Ultimate magazine theme for WordPress.

តើព្រះពុទ្ធបដិមានាគប្រក់ប្រកេស៩ ឬប្រកេស៧ ឬប្រកេស៥ ឬប្រកេស១ តើមានអត្ថន័យខុសគ្នាដូចម្តេចខ្លះ?

នាគក្បាលមួយ : គេនិយមឆ្លាក់នាគក្បាលមួយដាក់នៅលើដំបូលព្រះវិហារវត្តអារាម ដំណាក់ស្ដេច ឬលំនៅឋានរបស់អាទិទេព។ នាគក្បាលមួយ ជានិមិត្តរូបពិសេស: មានន័យថាអ្វីៗនៅក្នុងលោកដែលរលាយសាបសូន្យទៅនោះនៅសល់តែសេស: មួយគត់ដែលមានជីវិតអមតៈនាំមកនូវជ័យជំនះ និងសុភមង្គល។

នាគក្បាលបី : នៅក្នុងព្រាហ្មណ៍សាសនា នាគក្បាលបី តំណាងឲ្យលទ្ធិត្រីម៌ូតិដែលក្បាលកណ្ដាលតំណាងឲ្យព្រះសីវៈ ក្បាលខាងស្ដាំ តំណាងឲ្យព្រះព្រហ្ម និងក្បាលខាងឆ្វេង តំណាងឲ្យព្រះវិស្ណុ។ ម្យ៉ាងទៀត ក្បាលទាំងបី ក៏តំណាងឲ្យឋានទេវលោក ឋានបាតាលលោក និងឋានមនុស្សលោក ផងដែរ។
ឯក្នុងសំណង់ព្រះពុទ្ធសាសនាវិញ ក្បាលនាគនៅកណ្ដាលតំណាងឲ្យព្រះពុទ្ធអង្គក្បាលនាគខាងស្ដាំតំណាងឲ្យព្រះធម៌ និងក្បាលនាគខាងឆ្វេងតំណាងឲ្យព្រះសង្ឃ។

នាគក្បាលប្រាំ : នៅក្នុងព្រាហ្មណ៍សាសនា នាគក្បាលប្រាំ តំណាងឲ្យទិសទាំងប្រាំគឺទិសខាងកើតឬបុព្វវិទេហៈ ទិសខាងលិចឬឧបរគោយានៈ ទិសខាងជើងឬឧត្តរគរុ ទិសខាងត្បូងឬជម្ពូទ្វីប និងទិសកណ្ដាលឬព្រហ្មចារ្យ: ទិសទាំងប្រាំនេះ ជាទិសនៃទន្លេសួគ៌ទាំងប្រាំគឺ ទន្លេគង្គា ទន្លេឥណ្ឌុ ទន្លេយាមាណា ទន្លេព្រហ្មបុត្រ និងទន្លេសរស្វតី។
ឯនៅក្នុងព្រះពុទ្ធសាសនាវិញ នាគក្បាលតំណាងឲ្យព្រះជិនស្រីទាំងប្រាំអង្គគឺព្រះកស្សបៈ ព្រះកុសន្ធោ ព្រះកោនាគមនោ ព្រះសមណគោត្តម និងព្រះសិអារ្យមេត្រី។ ក្បាលទាំងប្រាំតំណាងឲ្យបញ្ចសីលដែលមនុស្សកើតមកត្រូវតែប្រតិបត្តិ។

-នាគក្បាលប្រាំពីរ : ទាំងក្នុងព្រះពុទ្ធសាសនា និងព្រាហ្មណ៍សាសនា នាគក្បាល៧ តំណាងឲ្យពិភពចក្រវាឡទាំងប្រាំពីរ គឺព្រះច័ន្ទ ព្រះអង្គារ ព្រះពុធ ព្រះព្រហស្បតិ៍ ព្រះសុក្រ ព្រះសៅរ៍ និងព្រះអាទិត្យ ដែលជាអាទិទេពគ្រប់គ្រងមហាសមុទ្រទាំង៧ និងភ្នំទាំង៧ ដែលមានឈ្មោះថា សីទន្តរសត្តបរិភណ្ឌ។

នាគក្បាលប្រាំបួន : នាគក្បាលប្រាំបួនតំណាងឲ្យអំណាចចក្រវាឡនិងអំណាចនៃភាពអមតៈទាំង៩ ប្រការគឺ អំណាចអមតៈ នៃផ្គររន្ទះប្រចាំទិសខាងកើត អំណាចអមតៈនៃព្រះអគ្គីប្រចាំទិសអាគ្នេយ៍ អំណាចអមតៈ តំណាងឲ្យច្បាប់នីតិតុលាការប្រចាំទិសខាងត្បូង អំណាចអមតៈនៃខ្មោចព្រាយបិសាចប្រចាំទិសនិរតី អំណាចអមតៈនៃភ្លៀងប្រចាំទិសខាងលិច អំណាចអមតៈនៃខ្យល់ប្រចាំទិសពាយព្យ អំណាចអមតៈ នៃទ្រព្យសម្បត្តិនិងសោភ័ណភាពប្រចាំទិសឧត្តរ អំណាចអមតៈនៃការដុតរំលាយលោកប្រចាំទិសឦសាន និងអំណាចអមតៈនៃព្រហ្មចារ្យការគ្រប់គ្រងលោក និងការការពារថែរក្សាលោក ។ ចំពោះចម្លាក់នាគដែលមានក្បាលបែរទាំងសងខាង គឺក្បាលខាងមុខតំណាងឲ្យការកើត ក្បាលបែរទៅក្រោយតំណាងឲ្យការស្លាប់ដែលជាដំណើរវិលទៅវិលមកក្នុងវាលវដ្ដសង្សារបស់អាត្ម័ន ៕

2 Comments
  1. 菜来了 says

    So you are a man or woman?

    1. TCRK says

      I am a man

Leave A Reply

Your email address will not be published.