ស្តីបន្ទោស
តើនរណាជាអ្នកខុស ?
“ប្តីថាប្រពន្ធ ប្រពន្ធថាប្តី”
ហេតុអ្វីបានជាជីវិតគ្រួសារចាំបាច់អីត្រូវស្ដីបន្ទោសគ្នា ? ជីវិតអាពាហ៍ពិពាហ៍នៅពេល ដែលមានការដាក់កំហុសឱ្យគ្នាទៅវិញទៅមកតើនឹងមានអ្វីកើតមានឡើង ?ចម្លើយនោះ គឺត្រង់ថាបើសិនជាយើងចាប់ដៃគ្នាទៅហើយហេតុអ្វីយើងត្រូវមើលពីកំហុសរបស់ដៃគូ !សំណេរឧទាហរណ៍និងបានលើកបញ្ជាក់ទៅកាន់បងប្អូនឲ្យឃើញពីការគិតឡើងវិញដូចខាងក្រោម ÷
“- ប្តីថា : ប្រពន្ធខ្ញុំ អន់ចរឹក
ប្រពន្ធថា : ប្តីខ្ញុំ ក្បាលរឹង
– ប្តីថា : ប្រពន្ធខ្ញុំ មិនចេះមេីលថែប្តីនិងកូន
ប្រពន្ធថា : ប្តីខ្ញុំ មិនចេះទទួលខុសត្រូវលើប្រពន្ធកូន
– ប្តីថា : ប្រពន្ធខ្ញុំ ប្រកាន់ច្រេីន
ប្រពន្ធថា : ប្តីខ្ញុំ តាមចាប់តែកំហុសខ្ញុំ
– ប្តីថា : ប្រពន្ធខ្ញុំ មិនចេះទុកដាក់
ប្រពន្ធថា : ប្តីខ្ញុំ ចាយវាយហុឺហារ
– ប្តីថា : ប្រពន្ធខ្ញុំ មិនចេះស្រឡាញ់ខ្លួន
ប្រពន្ធថា : ប្តីខ្ញុំ ឫកណាស់
– ប្តីថា : ប្រពន្ធខ្ញុំ រករឿងប្តី
ប្រពន្ធថា : ប្តីខ្ញុំ ជាមនុស្សសន្សំរឿង
– ប្តីថា : ប្រពន្ធខ្ញុំ មិនចេះរកលុយ
ប្រពន្ធថា : ប្តីខ្ញុំ មិនអោយតំលៃប្រពន្ធ
– ប្តីថា: ប្រពន្ធខ្ញុំ ជាស្រីខ្លាំងជាងប្តី និងមេីលងាយប្តី
ប្រពន្ធថា : ប្តីខ្ញុំ ជាមនុស្សមិនបានការ
– ប្តីថា : ប្រពន្ធខ្ញុំ មិនយល់ពីទុក្ខធុរះប្តី
ប្រពន្ធថា : ប្តីខ្ញុំ ដេីរលែងផឹកសុីជាមួយមិត្តភ័ក្រ”
សំនួរសួថា ?
– តេីអ្នកទាំងពីរស្តីបន្ទោសឆ្អែតនៅ?
– តេីអ្នកទាំងពីរអាចកែបាននៅ?
– តេីអ្នកទាំងពីរមិនហត់នឿយទេអី ?
ទាំងនេះជាពាក្យពិតក្នុងបេះដូង ប្តី និង ប្រពន្ធ
តេីអ្នកពេញចិត្តជីវិតបែបនេះមែនទេ ? តេីអ្នកចង់បានសុភមង្គលក្នុងគ្រួសារមួយនេះមែនទេ? គ្រួសារដែលមានសុភមង្គលពិត
គេមិន ” ថា “ទេ ទេ គឺគេរៀន “ទទួលយក “
ត្រូវចាំថាយេីងក៏មិនល្អ គេក៏មិនអាក្រក់ពេកដែរ បេីអ្នកទទួលយកគេបានពេលណា គ្រួសារអ្នកនឹងមានសុភមង្គលពេលនោះភ្លាម ។ ទាំងអស់នេះគឺជាគតិកើនរំលឹកនិងគិតពិចារណាតែប៉ុណ្ណោះ ដើម្បីជាទុនមួយជួយពញ្ញាក់អារម្មណ៍ទៅកាន់បងប្អូនមួយចំនួនតូចដែលតែងតែមានភាពរកាំរកូសក្នុងគ្រួសារ ។
សូមអោយមានសុភមង្គលទាំងអស់គ្នាណា??
ប្រភពពី facebook
អត្ថបទដោយ : ធី សុភក្តី