Ultimate magazine theme for WordPress.

គោលការណ៍ល្អៗសំរាប់គ្រួសារ

តើត្រូវធ្វើដូចម្ដេចដើម្បីអោយប្រពន្ធកូនសើចបានច្រើន ?

ការរស់នៅក្នុងសង្គមគ្រួសារមិនថាក្នុងសង្គមជាតិឬកន្លែងការងារនោះទេការអោយតម្លៃគ្នាទៅវិញទៅមករកសុខសេរីភាពរៀងខ្លួននិងសេចក្តីសុខផ្លូវចិត្តនិងផ្លូវកាយវាជាប្រធានបទដ៍ក្តៅគគុកសម្រាប់ជីវិតអាពាហ៍ពិពាហ៍ជាក់ស្ដែងដូចមានអត្ថបទមួយដែលដកស្រង់ចេញពីហ្វេសប៊ុកមានបងស្រីម្នាក់បានចូលឆ្លើយសំណួរខំមិននៅក្នុង facebook របស់គាត់សំណេរនោះមានអត្ថន័យដូចតទៅនេះ ÷

“លោកប្តីខ្ញុំគាត់ មានគោលការណ៍ល្អៗមួយចំនួនដែលធ្វេីអោយខ្ញុំនិងកូនមានសេចក្តីសុខ

» មិនព្យាយាមកែរខ្ញុំឡេីយ តែបេីមានឱកាស គាត់ពន្យល់ខ្ញុំថា ធ្វេីម៉េចបានល្អជាងនេះ

» ផ្តល់សិទ្ធសេរីភាពពេញលេញ ក្នុងការដេីរហេីយ និងការសេធគប់មិត្តភក្រ័ ព្រោះគាត់បានបង្រៀនខ្ញុំ អោយចេះមេីលមនុស្សហេីយ និង បាននាំខ្ញុំអោយចេញស្គាល់សង្គមទៀត

» គាត់អោយតំលៃខ្ញុំ គាត់តែងតែសួរយោបល់ និង ពិភាក្សារជាមួយខ្ញុំនូវរាល់បញ្ហា និង គាត់មិនកុហកពួកខ្ញុំទេ ពួកយេីងមានទម្លាប់ល្អមួយនៅក្នុងគ្រួសារគឺ  ស្មោះត្រង់ មិនកុហក និងមានល្បិច បោកប្រាស់ ទោះធ្វេីខុស ក៏ត្រូវតែហ៊ាននិយាយចេញ ហេីយយេីងរួមគ្នាដោះស្រាយបញ្ហានោះ ។

 » គាត់តែងតែគាំទ្រ លេីកទឹកចិត្តខ្ញុំ ការពារខ្ញុំ នៅក្បែរខ្ញុំរាល់ពេលដែលខ្ញុំភ័យខ្លាច និងពេលណាដែលខ្ញុំត្រូវការជំនួយ

» លោកប្តីតែងតែនិយាយថា ធ្វេីអីធ្វេីទៅអោយតែអូនសប្បាយចិត្ត ទោះពេលខ្លះ វារៀងឆ្កួតបន្តិចក៏ដោយ ក៏គាត់អាចចូលរួមឆ្កួតជាមួយយេីង ក្នុងលក្ខណះសប្បាយក្នុងគ្រួសារយេីង ។ល។

បងអាចរកគោលការណ៍ល្អៗសំរាប់គ្រួសារបងដែរទៅបង នោះ យេីងនឹងបានគ្រួសារមួយដែលគ្មានខុស ហេីយ និងត្រូវបន្តដំណើរទៅមុខទៀត ។”

នេះជាសំណេរដែលនិយាយចេញពីបេះដូងរបស់បងស្រីម្នាក់គាត់គឺជាមនុស្សម្នាក់ដែលមានគ្រួសារពោរពេញទៅដោយសុភមង្គលពេញលេញ ។ ជាចុងក្រោយខ្ញុំសូមរំលឹកទៅដល់បងប្អូនត្រូវចេះឲ្យតម្លៃពេលវេលាសម្រាប់ជីវិតអាពាហ៍ពិពាហ៍និងក្រុមគ្រួសាររបស់ខ្លួន ព្រោះបើយើងឱ្យតម្លៃគ្រួសាររបស់ខ្លួនឯងនោះសុភមង្គលនឹងវិលត្រឡប់មករកអ្នកជាក់ជាមិនខាន ។

អត្ថបទដោយ:ធី សុភក្តី

Leave A Reply

Your email address will not be published.