Ultimate magazine theme for WordPress.

តួនាទីរបស់អ្នកម្តាយ

តួនាទីរបស់អ្នកម្តាយៈ

ពាក្យថាម្ដាយគ្រប់មនុស្សស្រីទាំងឡាយគឺតែងតែជួបគ្រប់ៗគ្នាទាំងអស់ក្នុងឆាកជីវិតរបស់ពួកគេម្នាក់ៗរាល់ពេលដែលបានរៀបអាពាហ៍ពិពាហ៍ឬក៏ភ្ជាប់មេត្រីភាពជាមួយនឹងមនុស្សប្រុសណាម្នាក់ដែលយើងស្រលាញ់ ។ ពេលនេះដែរពាក្យថាម្ដាយនៅពេលដែលយើង​ម្នាក់ៗសម្រេច​យក​បុត្រាបុត្រីដើម្បី​ជាអ្នក​​បន្តវេនដល់កូនចៅជំនាន់ក្រោយនោះម្នាក់ហ្នឹងនឹងមាន គោល​ គំនិតមួយគឺចង់​ឱ្យកូនរបស់ខ្លួនឯងក្លាយទៅជាបុគ្គលដ៏ឆ្នើមម្នាក់ក្នុងសង្គមគ្រួសារហើយនិងពិភពលោកទាំងមូល ។ ក៏ប៉ុន្តែម្ដាយគ្រប់រូបក៏មិនសុទ្ធតែធ្វើបានគ្រប់ចំណុចនិងរៀបចំផែនការដឹកនាំខ្សែជីវិតរបស់ពួកគេបានល្អនោះដែរ ។ តើពេលនេះយើងខ្ញុំនឹងមានអត្ថបទអ្វីនិងចែករំលែកដល់បងប្អូន ? មានចំណុចខ្លះដែលម្ដាយគ្រប់រូបត្រូវបានដឹងនិងអនុវត្តយ៉ាងខ្ជាប់ខ្ជួនដើម្បីសម្រេចកាតព្វកិច្ចក្នុងនាមជាម្ដាយដើម្បីឲ្យមានភាពល្អប្រសើរសម្រាប់ដឹកនាំពួកគេ ទាំងអស់នោះគឺ :

–  ភាពជាមេដោះដែលអនាម័យនិងប្រយ័ត្នបំផុត

–  ភាពជាគ្រូបង្រៀនដែលគ្មានការលាក់លៀម

–  ភាពជាគ្រូពេទ្យដែលយកចិត្តទុកដាក់បំផុត

–  គឺជាតុលាកាដែលយុតិធម៍ បំផុតសម្រាប់ពួកគាត់

–  គឺជាអ្នកបំរេីដែលសោះត្រង់

–  គឺជាសហការីដែលគ្មានល័ក្ខណខ័ណ្ឌ

–  ជាមិត្ត ដែលជិតដិតជាងគេបំផុត

–  ជាសង្សារដែលផ្អែមល្ហែម និងមិនចេះបែកចិត្ត

–  ជាទីប្រឹក្សារដែលអាចទុកចិត្តបាន

– ពេលខ្លះក៏ជាបាវខ្សាច់ដែលអ្នកជុំវិញខ្លួនយកមកបញ្ជេញកំហឹង

– ជាធុងសំរាមដែលកូនៗយករឿងមិនបានការមកអោយដោះស្រាយ

–  ជាម្តាយដែលបង្កេីតពិភពលោក  ។

មានចំនុចជាច្រើនទៀតដែលមិនអាចរៀបរាប់អស់ប៉ុន្តែទាំងអស់នេះគឺជាការចែករំលែកនូវចំណុច ខ្លះតែប៉ុណ្ណោះ។សម្រាប់ម្ដាយគ្រប់រូបដែលមិនទាន់បានដឹងហើយងាកមកមើល ចំណុចទាំងអស់នេះដើម្បីដឹកនាំពួកគាត់ទៅរកជោគជ័យបានមួយចំណែកនៃវិថីជីវិតរបស់ពួកគាត់ ។

ហើយយើងគួរតែដឹងដែរថាបេីគ្រួសារមួយដែលគ្មានម្តាយ ប្រៀបបានទៅនឹងទូកដែល គ្មានចង្វារនោះដែរ ។ ឱអ្នកគ្រប់រូបអើយ អ្នកពិតជាអស្ចារ្យពេកហេីយ សម្រាប់ក្រុមគ្រួសារ ។

អត្ថបទដោយ: ធី សុភក្តី

Leave A Reply

Your email address will not be published.