Ultimate magazine theme for WordPress.

តម្លៃជីវិតនិងពេលវេលា

កុំចំណាយពេលឥតប្រយោជន៍ជាមួយរឿងមិនបានការអី កុំនៅស្មុគស្មាញជាមួយមួយនិងមាត់និង ភ្នែករបស់អ្នកដទៃពេកអី ។ ហើយក៍កុំអោយពាក្យអាក្រក់របស់អ្នកដទៃមករំខានចិត្តអ្នកយូរពេកអី sad ម៉ាភ្លេតៗបានហេីយ គួរៀនរស់ដោយ ឈប់ខ្វល់នឹងរឿងមិនបានការច្រើនទៀតទៅ ។ បើយកល្អគួរយកខួរក្បាលមកគិតរឿងណាដែលសំខាន់និងមានប្រយោជន៍វិញ ល្អជាង ។

គួរតែធ្វេីអ្វីដែលមានប្រយោជន៍សម្រាប់អនាគតខ្លួនឯងអោយបានច្រេីនទើបល្អ ។ ហើយគិតនូវអ្វីដែលនាំអោយយេីងជឿនលឿន អាចកសាងគ្រួសារអោយកាន់តែរឹងមាំធ្វេីជាមនុស្សដែលមានប្រយោជន៍សំរាប់ជាតិនិងមនុស្សគ្រប់រូបត្រូវការ យើងនោះទេីបគបី្បនិងជីវិតខ្លួនឯង ។

ចង់បានជីវិតដែលសាមញ្ញ ហេីយមានន័យមែនទេ ? ងាយស្រួលទេ គឺ គិតអីដែលសាមញ្ញ ៗ និងងាយៗ បេីកចិត្តអោយទូលាយ យក “សុខ” ដាក់នៅពីមុខ ត្រូវចេះពេញចិត្តនូវអ្វីដែលខ្លួនមាន ហេីយបន្តទៅមុខដោយគុណធម៌ នោះយេីងនឹង សប្បាយចិត្តជាក់ជាមិនខាន ។

អត្ថបទដោយ : ធី សុភក្តី

Leave A Reply

Your email address will not be published.