“ជីវិតវាមិនគួរអោយធុញថប់នោះទេបេីអ្នកដឹង……”
រស់នៅជាមួយអ្វីដែលយេីងមាន ពេញចិត្តនូវអ្វីដែលយេីងមានប្រសេីជាងមួយថ្ងៃៗ អង្គុយស្តាយនូវអ្វីដែលបាត់បង់ អង្គុយខ្វល់តែអ្វីដែលមិនទាន់កេីតឡេីងធុញថប់នូវចំណុចខ្វះខាត់បន្តិចបន្តួចរបស់ជីវិត។
វាគ្មានអ្វីល្អឥតខ្ចោះទេ បេីអ្នកចង់បានជីវិតឥតខ្ចោះ នោះអ្នកនឹងមានជីវិតដ៏ហត់នឿយ មួយជាក់ជាមិនខាន តែបេីអ្នកងាកមកមេីលការរីកចំរេីនដែលខ្លួនបានខំ កសាងនោះអ្នក និង សប្បាយចិត្តក្នុងការអភិវឌ្ឍន៍វាអោយកាន់តែប្រសេីរឡើង នោះជីវិតអ្នកនិងជួបតែរឿងល្អ ព្រោះអ្នកបានជ្រេីសរេីសចំណុចល្អ ព្រមមេីលរំលងចំនុចមិនល្អក្នុងជីវិត ។
ត្រូវចាំទុកថា
រស់នៅជាមួយចំណុចល្អ ស្មើនឹងជីវិតសុខកាយសប្បាយចិត្ត សំបូរទាំងលុយ សំបូរ ញាតិសំបូរទាំងក្តីសុខ ។ បើក្នុងចិត្តរស់នៅជាមួយចំណុចខ្វះខាត ស្មើនឹងជីវិតគ្មានន័យ ចិត្តគឺមានតែការច្រណែន មានតែភាពធុញថប់ មានតែថ្ងៃសោកសៅ ហើយពិបាកចិត្តច្រេីនជាង ថ្ងៃសុខ ។
វាជាជម្រើសរបស់អ្នក បេីយកល្អ កុំនៅជិតមនុស្សអវិជ្ជមានអី គេមិនត្រឹមតែបបួលអ្នក ធ្វេីរឿងមិនបានការទេ គេថែមទាំងរំខានខួរក្បាល និងចិត្តយេីងទៀតផង កុំចំណាយ ពេលឥតប្រយោជន៍ពន្យល់អ្នកអវិជ្ជមានអោយសោះ ព្រោះអ្នកកាន់តែនិយាយ នោះអ្នក និងកាន់តែអស់តំលៃជាក់ជាមិនខាន ។ ដោយសារគេមិនចង់អន់នោះទេ ។ អ្នកមិនត្រឹមតែ ជួយគេមិនបានទេ តែគេនឹងអាចធ្វេីអោយអ្នកឈានជេីងទៅមុខមិនរួចទៀតផង ព្រោះ មនុស្សនោះនឹងនៅក្នុងខួរក្បាលអ្នករំខានអារម្មណ៍អ្នករហូត ។
សំរេចចិត្តធ្វេីអ្វីដែលបានការ ជួបមនុស្សដែលមានសាច់ការណ៍ ធ្វេីរឿងដែលមានប្រយោជន៍ នោះបញ្ហាលែងជាបញ្ហាទៀតហេីយ សូមសេពគប់តែជាមួយមនុស្សវិជ្ជមាន នោះគេនិង motivate អ្នកជាក់ជាមិនខាន តែបើសេធគប់មនុស្សអវិជ្ជមាននោះ គេនឹង dismotivate អ្នកជាមិនខាន ។ គតិ
ប្រភពពី facebook
អត្ថបទដោយ : ធី សុភក្តី