Ultimate magazine theme for WordPress.

ជីវិតគូ

“ជីវិតគូ”

តើអ្វីទៅគឺជាគ្រួសារ នឹងអ្វីទៅគឺជាការលះបង់? ហើយអ្វីទៅជាក្តីស្រលាញ់ដ៍ពិតប្រាកដ ? ចុះបើសិនជាមានគ្រួសារហើយម្នាក់ជាម្ដាយឪពុកម្ខាងជាប្រពន្ធនិងកូនហើយអ្នកទាំងពីរសុទ្ធតែមានតម្លៃដូចគ្នាម្ខាងទុកស្មើនឹងបេះដូងរបស់ខ្លួននិងម្ខាងទៀតស្មើនឹងកែវភ្នែកបើសិនជានរណាម្នាក់ជួបបញ្ហាឬក៏មានទុក្ខដោយត្រូវការយើងជាចាំបាច់តើយើងគួរជ្រើសរើសយកខាងណាដែរ ?

ភាព”មានបាន”អ្នកណាក៏ប្រាថ្នាចង់បានដែរ !

មានមនុស្សជាច្រើនពេលមានបានហើយ ក៏បាត់បង់សេចក្តីសុខ បាត់មនុស្សដែលខ្លួន ស្រឡាញ់ ឈ្លក់វង្វង់ទៅនឹងលុយ អោយតំលៃលុយធំជាងមនុស្ស ហ៊ឺហារហូតភ្លេច ពេលក្រ មើលងាយមនុស្សដែលមានគុណលើខ្លួន ។ គ្រួសារចាប់ផ្តើមមានគម្លាត លែងមានសុភមង្គលដូចមុន ។

យើងត្រូវដឹងថា លុយជាកាំបិទមុខពីរ អាចអោយអ្នកបាននូវអ្វីដែលអ្នកប៉ងយូរណាស់ មកហើយក៏អាចបំផ្លាញនូវអ្វីដែលអ្នកបានកសាងយូរណាស់មកហើយផងដែរ ។

កុំស្រឡាញ់លុយ” ពេក “ ស្រឡាញ់រហូតឈ្លក់វង្វេង តំកើនរឹក ភ្លេចញាតិ ភ្លេចដើម កំណើតអោយសោះ កុំព្រោះតែលុយ ទម្រើសខ្លួនឯង ក្លាយទៅជាព្រះនាង រឺក៏ ស្តេច ដែលអ្នកគ្រប់គ្នាត្រូវតែនៅក្រោមឱវាទនោះទេ ។

គួរដាស់តឿនខ្លួនឯង ដោយ

ដាក់លុយ  ដាក់ឋានះយសសក្ក័ នៅលេខ២ ដោយឡែកត្រូវ ដាក់ក្តីអាណិត ក្តីស្រឡាញ់ នៅលេខ១  នោះទើបយើង មានលុយហើយនៅតែអាចដាក់ខ្លួនដូចជាយើងពីមុនបាន ។

ប្ដីប្រពន្ធគួរតែមើលតម្លៃគ្នាឱ្យបានច្រើនហើយគិតពីអតីតកាលដែលធ្លាប់ឆ្លងកាត់មុន ពេលយើងបានចាប់ដៃគ្នាជាប្ដីប្រពន្ធយើងទាំងពីរមានបងប្អូនសាច់ញាតិទាំងសងខាងជួយជ្រោមជ្រែងជួយរៀបផ្សំផ្គុំយើងតាមប្រពៃណីពេញមុខពេញមាត់ ។ ដូច្នោះប្រពន្ធគួរ ឲ្យតម្លៃស្រឡាញ់ឪពុកម្ដាយបងប្អូនមីពូខាងប្ដីដូចជាសាច់បង្កើតរបស់ខ្លួនឯង រីឯប្ដីវិញ កាលដែលបានមកនៅខាងប្រពន្ធរស់នៅជាមួយសាច់ញាតិខាងប្រពន្ធហើយគួរតែអោយតម្លៃសាច់ញាតិខាងប្រពន្ធឱ្យដូចជាសាច់បង្កើតរបស់ខ្លួនឯងស្រលាញ់មើលថែការពារផ្គត់ផ្គង់ជាដើម ។ ល។

សុភមង្គលគឺមិនមែនស្ថិតនៅលើតែលុយមួយមុខនោះទេហើយក៏មិនស្ថិតទៅលើភាពមានបាននោះដែរព្រោះកាលណាដែលយើងឱ្យភាពមានបានដឹកមុខយើងនឹងបាត់បង់អ្វីៗនៅជុំវិញខ្លួនសូម្បីតែជីវិតអាពាហ៍ពិពាហ៍ ។ សូមកុំឲ្យមានការសម្រេចចិត្តជ្រើសរើស​ភាកគីតែម្ខាង យើងគួនៅចំណុចកណ្ដាលជានិច្ចដើម្បីកសាងសុភមង្គលដ៍ពិតប្រាកដ ទើបល្អប្រ​សើរ ។

យើងសាកគិតពិចារណាមើលថាបើសិនជាយើងជាប្រពន្ធមានសាច់ញាតិឈឺថ្កាត់ហើយយើងជាអ្នកទុកដាក់លុយកាក់ពេលដែលយើងមានបញ្ហាយើងដកលុយទៅផ្គត់ផ្គង់ខាងបងប្អូនយើងតើនឹងមានអ្វីកើតមានឡើងពេលប្ដីគាត់បានដឹងបើគាត់ជាមនុស្សចិត្តធម៌គាត់មិនសួនាំទេតែបើសិនជាគាត់ជាមនុស្សដែលមិនមានការគិតពិចារណាគ្រប់ជ្រុងជ្រោយនោះគ្រួសារនិងបែកបាក់គ្នា ។ រីឯចំណែកខាងប្ដីបើបានរកលុយមកហើយ​ចំ​ណែកឯ 50{89dc94419e89325f1b4be424041101fda2c9968c53df3ccf3066c65d3f1a0dbc} ខាងប្រពន្ធគួរមានការប្រឹក្សាយោបល់បើមិនដូច្នោះទេគ្រួសារដែលយើង​ខំសាងរាប់ឆ្នាំវាអាចមានបញ្ហាឈ្លោះប្រកែកគ្នាដោយសារតែយកលុយទៅប្រើប្រាស់ជួយបងប្អូនតែម្ខាង។

និយាយជារួមទៅជីវិតអាពាហ៍ពិពាហ៍ការដែលយើងក្រាបក្បាលដល់កន្ទេលនៅក្រោមបាតជើងនៃព្រះទាំងបួនក្នុងពិធីរៀបអាពាហ៍ពិពាហ៍រួចទៅហើយយើងគួរចេះចាប់ដៃគ្នាភាក្សាគ្នារាល់បញ្ហាតូចធំទាំងឡាយជាពិសេសការចំណាយផ្សេងៗក្នុងក្រុមគ្រួសារមិនត្រូវមានការលាក់លាមនៃចំណុចណាមួយក្នុងចំណូលអ្នកទាំងពីរនោះទេ។ ក្នុងនាមយើងជាប្ដីប្រពន្ធត្រូវចេះមានចិត្តធម៌មេត្តាទាំងសងខាងស្រលាញ់សណ្ដោះប្រណីជួយជ្រោងជ្រែងផ្ដល់ហិរញ្ញវត្ថុទាំងសងខាងមិនថាតិចមិនថាច្រើនជ្រុំជ្រែងការពារនិងឲ្យកម្លាំងចិត្តកុំឲ្យការលោភលន់នឹងឃើញតែពីភាពមានបានមកដឹកនាំជីវិតយើងឲ្យធ្លាក់ក្នុងឋានអវិចីឲ្យសោះងើបឡើងគិតពិចារណាទាំងអស់គ្នាដើម្បីសេរីភាពផ្លូវចិត្តសម្រាប់សុភមង្គលគ្រួសារក្នុងសង្គមដ៍វែងឆ្ងាយ ។

សរុបសេចក្តី កុំឱ្យការជ្រុលហួសនិងការសម្រេចចិត្តខុសកើតមានឡើងចំពោះយើងជាប្ដីនិងប្រពន្ធបានឲ្យសោះព្រោះតម្លៃសាច់ញាតិទាំងសងខាងសុទ្ធតែមានតម្លៃដូចគ្នា ។

សូមកុំមើលងាយគេ កុំច្រណែនគេ កុំដៀមដាមគេ ព្រោះតែអ្នកឥឡូវមានលុយជាងមុន កុំសំដីធំជាមួយអ្នកដែលធ្លាប់មានគុណជាមួយយើងពីមុនអោយសោះ ព្រោះ ត្រូវដឹង​ច្បាស់ថា ទិសដៅរបស់យើងគឺជាអ្វី អោយពិតប្រាកដ ? មានលុយ បាត់ញាតិ រឺក៏មាន​ទាំងលុយ មានទាំងញាតិ? ចូរកសាងជីវភាពរស់នៅអោយល្អប្រសើររជាងមុនវាមិនអីទេ កុំដល់ពេលបាត់មនុស្សដែល កំសត់កំរជាមួយយើងដែលអោបយើងយំពេល​យើងជួបវិបិត្ត​ឃ្លាតពីអ្នកអោយ​សោះ សូមកុំកែចរឹករម្យទមរបស់អ្នកអី  ត្រូវមានការចែករំលែកអោយកាន់តែខ្ពស់ នោះទើបជា”អ្នកមាន”ដែលគួរអោយគោរព មានភាពថ្លៃថ្នូរ និង គួរអោយស្រឡាញ់ពិត។ គតិ

អត្ថបទដោយ: ធី សុភក្តី

Leave A Reply

Your email address will not be published.