” ជិវិតគួដែលមានចរឹកក្មេង”
តើអ្វីទៅដែលហៅថាចិត្តក្មេង ? ហើយគូជីវិតដែលមានចរិកក្មេងដូច្នោះតើយើងគួរដោះស្រាយដោយរបៀបណា ?
ជាទូទៅការរៀបអាពាហ៍ពិពាហ៍វារមែងផ្អែមល្ហែមតែគ្រាដំបូងតែប៉ុណ្ណោះដល់ពេលមានកូនមួយកូនពីរអត្តចរិតនិងមានការផ្លាស់ប្ដូរទៅតាមស្ថានភាពនិងរូបរាងតួយ៉ាងការរៀបអាពាហ៍ពិពាហ៍អ្នកខ្លះគាត់យកប្តីប្រពន្ធដែលមានអាយុតិចជាងខ្លួនឬច្រើនជាងខ្លួនប៉ុន្តែអាយុគឺជាតួលេខប៉ុណ្ណោះ តែអត្តចរិតខ្លះក៏នៅក្មេងដដែលដែរ បើនិយាយពីការរៀបចំអនាគតខ្លួនពេលខ្លះបេីអ្នកបានជារៀបការចំប្រពន្ធដែលមាន។
ចរឹក ងិកង៉ក់ច្រេីន ពូកែរតូចចិត្ត អន់ចិត្តច្រេីន រករឿងមិនចេះចប់មិនចេះហើយនោះចូរអ្នលចាត់ទុកគាត់ដូចជាកូនក្មេងម្នាក់ ម្នាក់ទៅចុះត្រូវចេះសុីអារម្មណ៍ជាមួយគាត់អោយបានច្រេីនបន្តិច ឧស្សាលួងលោងគាត់ សុំទោសគាត់ ទោះបីយេីងត្រូវក៏ដោយបេីអ្នកធ្វេីបាន នោះរឿងធំនឹងក្លាយជារឿងតូច បេីមិនដូច្នោះទេ អ្នកនឹងបានល្បីហេីយ ព្រោះគាត់នឹងសសេរពេញface book ដៀមដាម ផ្លែផ្កាដើម្បីអោយអ្នកដឹងថាគាត់ខឹង ។
ឃេីញអត់ទេ មនុស្សស្រីគឺបែបនេះ ដូចក្មេងចឹង អោយតែអ្នកចាត់ទុកថាគាត់ដូចកូនអ្នក នោះអ្នកនឹងអស់សំណេីច រាល់ថ្ងៃ ហេីយព្រមទទួលយកគាត់ដែលជាកូនម្នាក់ ហេីយនឹងចេះស្រឡាញ់គាត់អោយកាន់តែខ្លាំង។
តែ.. កុំភ្លេចបង្ហាត់បង្រៀនគាត់បន្តេីរៗផងព្រោះក្មេង យូរៗទៅ ត្រូវតែក្លាយជាមនុស្សធំព្រោះគាត់ត្រូវធ្វេីការជាមួយមនុស្សធំបន្តទៀតហេីយស្រីៗដែលមានចរឹកចឹងគួព្យា យាម ឧស្សាហរណ៍ផ្ទៀងផ្ទាត់អាយុខ្លួនជាមួយចរឹកខ្លួនផង កុំអោយនៅឆ្ងាយគ្នាពេក បេីនៅតែចរឹកក្មេងរហូតចឹងនោះអ្នកនឹងបាត់បង់មនុស្សល្អៗនៅជុំវិញអ្នកជាក់ជាមិនខាន ។
ទាំងនេះគឺជាសារផ្ដាំផ្ញើទៅកាន់បងប្អូនដែលមានរឿងរ៉ាវដែលពាក់ព័ន្ធជាមួយនឹងអត្ថបទខាងលើនេះតែប៉ុណ្ណោះ ។
ប្រភពពី facebook
អត្ថបទដោយ : ធី សុភក្តី