Ultimate magazine theme for WordPress.

ឆាប់វាយតម្លៃគេ

ក្នុងសង្គមមនុស្សបច្ចុប្បន្នសំបូរណាស់រឿងយកដើមគេមកបកស្រាយនិងវែកញែកពេលដែរទំនេរម្តងៗចេះតែចង់និយាយពីរឿងអ្នកដទៃហើយវិភាគម្នាក់នេះចេះនាក់ហ្នឹងចុះលើកមកនិយាយរាល់ពេលជុំគ្នាជាមួយនឹងមិត្តភក្កិបងប្អូនមីងពូយាយតាជាដើម ។ តាមហាងនិងកន្លែងអង្គុយជុំគ្នាផ្សេងៗទៀត គឺតែងតែមានមនុស្សបែបនេះជាច្រើន តើការលើកឡើងមកនិយាយដូច្នោះសមហេតុផលដែរឬទេ ? 

ថ្ងៃនេះខ្ញុំនិងលើកនូវចំណុចគោលខ្លះៗដែលបង្ហាញអំពីរឿងរ៉ាវដែលពាក់ព័ន្ធជាមួយនឹងការលើករឿងគេមកនិយាយដោយអត់ប្រយោជន៍ ។ សូមកុំធ្វើខ្លួនជាមនុស្សដែលដឹងពីរឿងគេគ្រប់ជ្រុងជ្រោយពេក ហើយក៏សូមកុំធ្វើខ្លួនជាមនុស្សម្នាក់ដែលឈឺឆ្អាលនឹងរឿងអ្នកដទៃពេកបើមិនចាំបាច់ទេគួរនៅស្ងៀមទៅទើបល្អប្រសើរជាង ។

អ្អ្នកមិនអាចដឹងពីរឿងគេទាំងស្រុងនោះទេ សាច់រឿងទាំងមូលរបស់ក្រុមគ្រួសារគេ  ក៍យើងមិនប្រាកដច្បាស់លាស់ក្នុងខ្លួនដូចគេផ្ទាល់ដែរ ។ សូមកុំប្រញាប់ធ្វើការសន្និដ្ឋាននឹងវាយតម្លៃលើបុគ្គលផ្សេងលឿនពេកមិនល្អទេ ។ ប៉ុន្តែបេី​អ្នក​លេីក​មក​និយាយ ក៏សូមទម្លាប់​និយាយ​ដោយ​ចិត្ត​មេត្តា​ ក្នុងចិត្ត កុំវាយប្រហារមួលបង្កាច់បង្ខូចដោយកំហឹងដែលកើតឡើងតាមចិត្តយើងបញ្ជានោះឡេីយ ព្រោះ​វា​មាន​បាបផង​ មាន​កម្មពៀរ​វេរា​ផង ។ សូមមានចិត្តខន្តីក្នុងខ្លួន សូមកុំទម្លាប់ខ្លួនឲ្យក្លាយជាមនុស្សដែលចូលចិត្តលើករឿងអ្នកដទៃមកបកស្រាយអី ។ 

សរុបមកគួរតែមានពេលវេលាខ្លះសម្រាប់គ្រួសារនិងកូនប្រពន្ធយើងខ្លះទៅដើម្បីជាមាគ៌ាដ៏សុខសាន្តសម្រាប់សុភមង្គលគ្រួសារជាជាងយកពេលវេលាមកនិយាយដើមគេ វាមិនល្អទេ ។ គតិ

អត្ថបទដោយ : ធី សុភក្តី

Leave A Reply

Your email address will not be published.