ស្រាយចិត្ដដែររវើយរវាយច្រើន

ចិត្តរវើរវាយ
តណាស់បើមួយថ្ងៃ ៗ អង្គុយតែគិតរឿងអត់បានការ រឿងក្តៅក្រហាយ រឿងដែលធ្វេី អោយយេីងមិនសប្បាយចិត្ត រឿងដែលរំខានអារម្មណ៍យេីង តេីថ្ងៃណាទេីបជីវិត អាច រីកចំរេីន និងមានក្តីសុខបានទៅ? កុំអោយរឿងមិនបានការ មកបំផ្លាញរឿងបានការជា ច្រេីនដែលបំរុងនឹងកេីតឡេីងអី ។
ចូរទុកអារម្មណ៍អោយល្អ ខួរក្បាលអោយស្រាល គិតរឿងណាដែលសំខាន់ និងមាន ប្រយោជន៍ជាច្រេីននៅក្នុងជីវិតយេីងវិញប្រសេីរជាង ហើយគួរតែជំរះស្មៅ នៅក្រោមបាតជេីង អោយអស់ទេីបយេីងអាចដេីរបានលឿន និង ដេីរបានឆ្ងាយ ………
តោះនាំគ្នា
»ធ្វេីជាភ្លេចរឿងណាដែលធ្វេីអោយយេីងឈឺចាប់
»ចាកចេញពីកន្លែងដែលធ្វេីអោយយេីងមិនសប្បាយចិត្តមួយរយះសិន
»កុំខ្វល់ជាមួយមនុស្សដែលរំខានអារម្មណ៍យេីងតទៅទៀត
»បំភ្លេចសំដីណាដែលមិនបានការ
ចូលតាំងស្មាតី ចាប់ផ្តេីមធ្វេីការងារណាដែលសំខាន់ ការងារណាដែលមានប្រយោជន៍ ជួបមនុស្សណាដែលធ្វេីអោយយេីងសប្បាយចិត្ត ទៅកន្លែងណាដែលធ្វេីអោយ យេីង អារម្មណ៍ល្អ គិតរឿងសុខ រឿងចំណូល រឿងមានប្រយោជន៍។
ភា្ញក់ខ្លួនឡេីង សម័យកូវិត ណា កុំចំណាយពេលអត់ប្រយោជន៍តទៅទៀតអី តោះនាំគ្នាធ្វេីរឿងមានប្រយោជន៍វិញល្អជាង។
ទាំងអស់នេះគឺគ្រាន់តែជាការបញ្ចេញនូវគំនិតមតិយោបល់មួយចំនួនតែប៉ុណ្ណោះ មិនមែនចេះដឹងលើសនូវអ្វីដែលខ្លួនបានរៀនសូត្រនោះទេសូមបងប្អូនយកចិត្តមេត្តាធម៌មកគតិពិចារណាដើម្បីជាសេចក្តីល្អក្នុងចិត្តរៀងៗខ្លួនទៅ ។គតិ
ប្រភពពីហ្វេសប៊ុក
អត្ថបទដោយ : ធី សុភក្តី