Ultimate magazine theme for WordPress.

ចិត្តត្រជាក់ដូចទឹក

ចូរធ្វេីខ្លួនអោយត្រជាក់ដូចទឹក ដែលមនុស្សគ្រប់រូបខ្វះមិនបាន 

សូមកុំធ្វេីខ្លួនអោយខ្លាំង ដូចសាំង ដែលងាយបញ្ឆេះអោយអ្វីៗ

តំណេីរការបាន ប៉ុន្តែបែរជាគេដុតតែបន្តិច បែជាឆេះគ្មានសល់ មិនតែប៉ុណ្ណោះ សូម្បីតែអ្វីៗនៅជុំវិញខ្ឡួនក៍ត្រូវបំផ្លាញគ្មានសល់ដែរ ។

“ពាក្យថាសាំង “អ្នកផង សសេីរថា វាមានតម្លៃណាស់នៅពេលដែលវាមានប្រយោជន៍សម្រាប់ពួកគាត់ តែដល់ពេលមានរឿងគ្រប់គ្នាបែជាស្អប់ និងគុំគួនវាទៅវិញ ។ 

“ពាក្យថាសាំង “ ជាវត្តុដែលគេប្រយត្ន័បំផុត គេមិនទុកចិត្តវាទេ ព្រោះគេដឹងថា វានិងបំផ្លាញគេដែរនៅវិញនៅថ្ងៃណាមួយមិនជាក់ជាមិនខាន ។

ហើយមនុស្សដែលមានចរឹកឆែវឆាវវិញ រមែងដូចជាសាំងអញ្ចឹង បំផ្លាញអ្វីៗដែលខ្លួនសាងដោយមិនដឹងខ្លួនសោះឡើយ ។ ការឆេវឆាវ វាមិនដែលដោះស្រាយបញ្ហាបានល្អនោះទេ ហេីយរមែងតែនាំទុក្ខដល់ខ្លួនថែមទៀតផង ។

ប៉ុន្តែបេីយេីងធ្វេីចិត្តអោយត្រជាក់ៗដូចទឹកវិញ នោះអ្នកនឹងមាន អារម្មណ៍ល្អ ទោះរឿងអាក្រក់ក៏ក្លាយជារឿងល្អ រឿងដែលក្តៅក្រហាយ ក៏ប្រែរជាត្រជាក់ ហេីយអ្នកនឹងមាន សេចក្តីសុខនឹង សេចក្តីចំរេីន ដោយសារ ចិត្តដ៏ត្រជាក់របស់អ្នកនេះជាក់ជាមិនខាន ។

អត្ថបទដោយ : ធី​ សុភក្តី

Leave A Reply

Your email address will not be published.