Ultimate magazine theme for WordPress.

“គម្លាត “

តើអ្វីទៅជាគម្លាត ? គម្លាតបែងចែកជាប៉ុន្មាន ?

តើហេតុអ្វីចាំបាច់មានគម្លាតសម្រាប់ខ្លួនឯងនៅក្នុងសង្គមគ្រួសារក៏ដូចជាសង្គមជាតិ ?

ទស្សនៈជាច្រើនបានលើផ្ទុយគ្នាក៏ដូចជាស្របគ្នាពាក់ព័ន្ធជាមួយនឹងគំនិតដែលធ្វើការបែងចែកទៅតាមការយល់ឃើញរបស់ពួកគេនីមួយៗ ថ្ងៃនេះខ្ញុំសូមលើកឡើងពីអត្ថបទ មួយរបស់ហ្វេសប៊ុកបងស្រីម្នាក់ដែលគាត់គឺ Team leader គាត់បានលើក ឡើងបាន យ៉ាងល្អសម្រាប់ពាក្យថាគម្លាត

ខាងក្រោមនេះគឺជាពាក្យពេចន៍អត្ថបទបងស្រីទាំងស្រុងដែលគាត់បានលើកឡើងនិងពន្យល់ដល់បងប្អូនទាំងអស់គ្នាបានដឹងថាតើអ្វីជាគម្លាតឲ្យពិតប្រាកដ !

” គន្លាត ម្តាយកូន ប្តីប្រពន្ធ បងប្អូន មិត្តភ័ក្រ ចៅហ្វាយនាយនិងកូនចៅ , អ្នកមាននិងអ្នកក្រ។ល។

»ម្តាយកូន : ដកអំណាចផ្តាច់ការ ដាក់វិញនូវ ភាពជាមិត្តសំឡាញ់។

»ប្តីប្រពន្ធ : ដកការទាមទារ ការចាប់កំហុស  ការចង់អោយភាគីម្ខាងទៀតសមមុខ ដាក់មកវិញនូវ ក្តីអាណិត និងអនុស្សាវរីយផ្អែមល្ហែម ស្តាប់តំរូវការបេះដូង។

» បងប្អូន : ដកចេញនូវភាពច្រណែន គំនុំអតីតកាល ការបៀបធៀប ដាក់មកវិញនូវ បងប្អូនយេីងមានតែប៉ុណ្ណឹងនាក់ រួមសាមគ្គីដេម្បីកិត្តយស កេរ្ត៍ឈ្មោះគ្រួសារ ចាញ់ជាព្រះ ឈ្នះជាមារ ព្រោះបេីអ្នកអាចឈ្នះរឺផ្តួលបងប្អូនខ្លួនបានគឺជាមនុស្សអន់។

» ចៅហ្វាយនាយនិងកូនចៅ : ដកចេញឋនានុក្រម ដកចេញអំណាច ដាក់មកវិញនូវ ការទទួលខុសត្រូវ ការអប់រំ ភាពជាមិត្តសំឡាញ់ ។

» អ្នកមាននិងអ្នកក្រ : ដកចេញភាពរេីសអេីង អេីរ ភាពខ្លាចចិត្ត ភាពតូចចិត្ត ភាពមិន ដល់គេ ។ល។ ដាក់មកវិញនូវ អ្នកមានត្រូវចាំទុកថា អ្នកមានមួយណា ក៏កេីតចេញ ពីអ្នកក្រដែរ ចឹងទោះក្រទោះមានគឺដូចគ្នាទេ ការអោយតំលៃមនុស្ស “អ្នកមាន”មាន បានក៏ព្រោះតែ មានអ្នកក្រជួយជ្រោមជ្រែង “អ្នកក្រ”អាចរស់បានព្រោះ អ្នកមាន គេផ្តល់ឱកាសអោយយើង , “ អ្នកមានត្រូការអ្នកក្រ ហើយ អ្នកក្រត្រូវការអ្នកមាន“ យើងត្រូវជួយគ្នា ។

Leave A Reply

Your email address will not be published.