មុនចែកផ្លូវគ្នាត្រូវមើលចំណុចទាំងអស់នេះសិន

“គតិអប់រំផ្លូវចិត្ត”
នៅក្នុងសង្គមគ្រួសារមួយតែងតែមានជួបនឹងមានបែក ហើយគ្រួសារខ្លះក៏មានសុភមង្គលសុខដុមរមនា ឯចំណែកគ្រួសារមួយចំនួនទៀតជួបតែរឿងអពមង្គលបែកបាក់ក្រុមគ្រួសារ មានជម្លោះវាយតប់គ្នាជាប្រចាំថ្ងៃជាដើម ។
សំណួរសួរថាតើយើងគួរតែចែកផ្លូវគ្នាឬក៏ផ្សះផ្សា ? ហើយដូចម្ដេចដែលហៅថាគ្រួសារតើសុភមង្គលគ្រួសារកើតឡើងដោយរបៀបណា ? ហើយតើនរណាជាអ្នកបង្កើតវាឡើង ? ហើយចុះទីបញ្ចប់អ្នកណាជាអ្នកបញ្ចប់វាទៅវិញ ?សំណួរទាំងអស់នេះគឺបានចាក់ដោតនៅជាប់ជាមួយនឹងអារម្មណ៍របស់មនុស្សមួយចំនួនមានអត្ថបទមួយបាននិពន្ធឡើងទាក់ទងជាមួយនឹងការរក្សានូវស្ថេរភាពសុភមង្គលក្រុមគ្រួសារគាត់បាននិយាយថា ÷ “ចូរឱ្យចេះស្រឡាញ់ក្រុមគ្រួសារយកចិត្តទុកដាក់កុំព្យាយាមបែកបាក់ កុំព្យាយាមចែកផ្លូវគ្នាព្រោះថាក្រុមគ្រួសារគឺកើតឡើងពីការផ្សំឡើងរវាងមនុស្សពីរនាក់ ពីបាតដៃទទេរហូតដល់ថ្កុំថ្កើង ។
គ្រួសារ កេីតចេញពីក្តីស្រឡាញ់ បេីអ្នកកាន់តែផ្តល់ក្តីស្រឡាញ់អោយគ្នា គ្រួសារនោះនឹងកាន់តែមានសុភមង្គល ជាក់ជាមិនខាន ។
សូមកុំអោយការខឹង ការគុំគួន មកបំបែកបំបាក់គ្រួសារមួយដែលអ្នកខំកសាងវាឡើងនេះបានអោយសោះ វាប្រៀបបានទៅនឹង ផ្ទះមួយដែលអ្នកខំសង់តាំងពីបាតគ្រឹះក្រោម រហូតដល់តំបូលផ្ទះទៅហេីយ បែរជាអ្នកសំរេចចិត្តវ៉ៃកំទេចវាចោលដូច្នោះឯង ចូរកុំសំរេចចិត្តនៅពេលអ្នកខឹងអោយសោះ ។
បេីចង់កំទេច ក៏ត្រូវនឹកឃេីញដល់ថ្ងៃចាប់ផ្តេីមដំបូងមកផងដែរ។ “
ទន្ទឹមនឹងការលើកឡើងនេះក៏មានមតិផ្ទុយនឹងមិនពេញចិត្តហើយក៍ស្វែងរកជំនួយដើម្បីជួយការគិតរបស់គ្រួសារមួយចំនួនផងដែរ ថ្ងៃនេះខ្ញុំសូមលើកឡើងនូវគតិខ្លះៗមិនមែនជាអ្នកខ្លាំងខាងដោះស្រាយបញ្ហាគ្រួសារនោះទេប៉ុន្តែគួរតែចេះអោយតម្លៃលើសុភមង្គលជាធំទើបល្អប្រសើរ ។ គ្មានការជួបជុំណាមិនមានការបែកគ្នានោះទេ ខុសឬក៏ត្រូវគឺអាស្រ័យទៅលើការជ្រើសរើសរបស់យើងតែប៉ុណ្ណោះកុំឱ្យកេលេះតណ្ហាដឹកនាំមាគ៌ាជីវិតដ៏វែងឆ្ងាយរបស់យើងបានឲ្យសោះ ។ គតិ
ប្រភព facebook
អត្ថបទដោយ : ធី សុភក្តី