ខឹងខុស ខឹងខាត
” ខឹងខុស ខឹងខាត “
ជូនសម្រាប់ប្តីប្រពន្ធ
ហេតុអីបានជាគេថា “ខឹងខុស ” ?
ខឹងខុសមានច្រើន :
– ខឹងបោកប្រាសឥវា៉ន់ នាំអោយរឿងតូចទៅជាធំ
– ខឹងគេបញ្ឈឺគេ នាំអោយបាត់បង់គេ
– ខឹងគេឌឺគេលែងៗ នាំអោយគេ ធ្វេីមែនទែន បានតែរឿងស្តាយក្រោយ
– ខឹងហេីយជេរគ្នា នាំអោយអ្នកស្តាប់មេីលងាយទាំងសងខាង
– ខឹងឡូរឡា នាំអោយខ្មាសញាតិ
– ខឹងប្តីមានស្រី ឯងទៅមានប្រុស នាំអោយខូចអនាគត
– ខឹងគេដេីរលែង ឯងដេីរដែរកុំអោយចាញ់គេ ខាតទាំងលុយ ខាតទាំងពេលវេលា ធ្វេីអោយបញ្ហាកាន់តែរីកធំ
តើអ្វីទៅដែលហៅថា “ខឹង ខាត“?
– ខឹងហេីយ អាងអីសុំលែង បេីគេលែងមែន ខាតអនាគត់ និង អនុស្សាវរី
– ខឹងគេ អាងយំ ខាតតែទឹកភ្នែក គេមិនដឹងផង
– ខឹងគេមិនយល់ចឹត្ត ទាមទារអោយគេ ខំស្វែងយល់ ខាតពេលសាងភាពផ្អែមល្ហែមអោយគ្នា ទៅវិញទៅមក
– ឈ្លោះគ្នាព្រោះចង់ឈ្នះចាញ់ ខាតសុភមង្គលដែលខំសន្សំរួមគ្នា
– ឃេីញម្នាក់ធ្វេីខុស ខ្លាចចិត្តគេមិនហា៊នសួរនាំ = ខាតលុយដែលខំសន្សំ
– ខឹងប្តីរឺ ខឹងប្រពន្ធ និយាយប្រាប់អ្នកដ៏ទៃ = រឿងយេីងថ្ងៃនេះគេនឹងចងចាំអស់មួយជីវិត ទោះយេីងផ្អែមល្ហែមនឹងគ្នាយ៉ាងណា ក៏គេនៅតែចាំរឿងថ្ងៃនេះ
– លែងគ្នាព្រោះកំហឹង អ្នកដែលខាតធំគឺ កូនៗខូចអនាគត
ចូរកុំអោយ កំហឹងដឹកមុខយេីងបានអោយសោះ ព្រោះអំណាចរបស់វា អាចបំផ្លាញ់នូវអ្វីៗអ្នកខំសាងដោយលំបាក ដោយមិនដឹងខ្លួន
-កំហឹងអាចធ្វេីអោយយេីងខូចអនាគត
-កំហឹងនាំអោយយេីងបាត់បង់អ្វីៗទាំងអស់
-កំហឹងជាសត្រូវដ៏ធំរបស់សុភមង្គល បេីជីវិតយេីងពោរពេញទៅដោយកំហឹង នោះជីវិតយេីងគ្មានសេចក្តីសុខឡេីយ ។
សូមធ្វើការគិតនិងពិចារណាអោយអស់លទ្ធិភាពមុននិងខឹងនរណាម្នាក់ ៕
អត្ថបទដោយ : ធី សុភក្តី