ក្រុមហ៊ុនគេឆ្នាំងបាយយើង
ក្រុមហ៊ុនគេឆ្នាំងបាយយើង
តើហេតុអ្វីចាំបាច់ត្រូវទុកកន្លែងការងារជាឆ្នាំងបាយរបស់ខ្លួនឯង ?
ចម្លើយនោះថាបើយេីងធ្វេីការនៅទីណា អោយក្រុមហ៊ុនណា អោយថៅកែណាក៏ដោយ យើងត្រូវប្រកាន់ភ្ជាប់នូវចំណុចទាំងអស់នេះអ្នកនឹងជោគជ័យក្នុងអាជីពការងារហើយក៏នឹងអាចក្លាយជាបុគ្គលិកឆ្នើមទៀតផង អ្នកត្រូវចូរចាត់ទុកថា :
1.ទីនោះជាផ្ទះរបស់អ្នក = យើងត្រូវចេះរៀបចំទុកដាក់ឲ្យបានល្អ 2.ជាសាលារៀនរបស់ខ្លួន = ត្រូវខំរៀនពីអ្នកជុំវិញខ្លួន ជាពិសេសគឺមេយេីងតែម្ដង
3.ជាកន្លែងវុឹកវុឺន សមត្តិភាពខ្លួនឯង = ត្រូវធ្វេីអោយថ្ងៃនេះល្អជាងម្សិលមិញ
4.ត្រូវមានភាពម្ចាស់ការលើការងារនិងខ្លួនឯង = កុំចាំតែគេប្រាប់ បេីយេីងចាំតែគេប្រាប់ទេីបធ្វេីបាន នោះយេីងនឹងមិនចេះប្រាប់គេទេ ចឹងយេីងក៏គ្មាន ឳកាសធ្វេីជាមេគេដែរ
5.ត្រូវហ៊ានខុសតែត្រូវមានហេតុផលក្នុងការខុសនោះផង= ត្រូវមានការទទួលខុសត្រូវខ្ពស់ ទេីបឆាប់មានបទពិសោធន៍
6.ត្រូវចេះទេីស ចេះឆ្ងល់ ចេះសួរ ចេះវិភាគ ចេះជួយទើបជាការល្អ
7.ត្រូវបង្កេីតមិត្ត បង្កេីតឳកាស បង្ហាញស្នារដៃ បង្រួមបញ្ហា
8.កុំអាងគេ កុំចេះជាងគេ ត្រូវចាំទុកថា បេីអ្នកនិយាយច្រេីនគឺស្មេីរទៅនឹងអ្នកគ្រាន់តែ រំលឹកនូវអ្វីដែលអ្នកដឹង ហេីយបេីអ្នកស្តាប់ នោះអ្នកនឹងរៀនបាននូវអ្វីដែលអ្នកមិនដឹង
9.ត្រូវតាំងចិត្តថាខ្លួនយេីងគឺជាចំនែកមួយដែលអាចជួយអភិវឌ្ឍតក្រុមហ៊ុននេះ បេីយេីងនៅស្ងៀម នោះក្រុមហ៊ុននេះនឹងនៅសៀមដែរ មិនខាន បេីយេីងរីកចំរេីននោះក្រុមហ៊ុននេះនឹងរីកចំរេីនដែរ ។
ហើយក៏ចូលចាំថា:
” មិនថាធ្វេីការនៅទីណាទេ ត្រូវប្រាប់ខ្លួនឯងថាយេីងជាអ្នកអភិវឌ្ឍក្រុមហ៊ុន មិនមែនរង់ ចាំក្រុមហ៊ុនអភិវឌ្ឍយេីងឡេីយ “
តេីអ្នកទាំងអស់គ្នាមានដឹងទេថា ថៅកែដាក់ទុនរាប់មុឺន រាប់លាន អោយយេីងរៀនរកសុី សាកស្រម័យគិតបន្តិចមេីលថាបេីលុយនេះជារបស់អ្នកវិញនោះអ្នកនឹងភ័យហេីយបារម្មណ៍យ៉ាង ណា ? បេីក្រុមហ៊ុននេះជារបស់អ្នកតេីនឹងពង្រឹងនិងពង្រីក វាអោយរីកចំរេីន យ៉ាងដូចម្តេច ?
ភាពជោគជ័យរបស់ក្រុមហ៊ុនមួយ មិនមែនបានមកពីភាពខំរបស់មនុស្សម្នាក់ឡេីយ តែបេីគ្មានមនុស្សម្នាក់ខំទេ ក្រុមហ៊ុននោះរឹតតែ មិនអាចជោគជ័យបាន អ្នកគឺជា មនុស្សម្នាក់នោះហេីយ ចូរធ្វេីអោយក្រុមហ៊ុនគេជោគជ័យ នោះអ្នកនឹងអាចដឹងនាំ ក្រុមហ៊ុនរបស់ខ្លួនអោយជោគជ័យនាពេលខាងមុខដែរជាក់ជាមិនខាន បេីក្រុមហ៊ុន គេបរាជ័យ តេីអ្ននហ៊ានបេីកក្រុមហ៊ុនខ្លួនឯងទេ?
កុំមកធ្វេីការត្រឹមតែដេីម្បីប្រាក់ខែ តែ…..ដេីម្បីអនាគត់របស់យេីងទើបជាការល្អប្រសើរ ហើយត្រូវស្រឡាញ់ក្រុមហ៊ុនអោយដូចជារបស់ខ្លួន នោះអ្នកនឹងមកធ្វេីការដោយក្តី សង្ឃឹមរាល់ថ្ងៃមិនខាន ។
សរុបសេចក្តីមកកាលដែលយើងឲ្យតម្លៃកន្លែងដែលយើងធ្វើការខ្ពស់វាប្រៀបបានដូចជាឲ្យតម្លៃខ្លួនឯងដូច្នោះឯង ។ ចូលធ្វើការឱ្យគេដោយប្រើបេះដូង សូមកុំប្រើកម្លាំង និង គិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនពេកវាមិនមានការរីកចម្រើនដល់ដំណើរជីវិតរបស់យើងនោះទេ ។ គតិ
អត្ថបទដោយ: ធី សុភក្តី