កុំល្អលើគេពេក
តើការដែលយើងប្រព្រឹត្តល្អលើអ្នកដទៃច្រើនពេកវានឹងជះផលដល់យើងយ៉ាងណា ?
យើងគួរតែដឹងហើយថាអំពើដែលយើងសាងគំនិតដែលយើងគិតវាតែងតែមានផលវិជ្ជមាននិងអវិជ្ជមានវិលត្រឡប់មករកយើងវិញជាក់ជាមិនខាន ប៉ុន្តែផលអវិជ្ជមានទាំងអស់នោះគឺមានច្រើនជាងផលវិជ្ជមាន ដូច្នោះអត្ថបទខ្ញុំថ្ងៃនេះគឺលើកមកខ្លះៗទាក់ ទងជាមួយនឹង ការធ្វើល្អជាមួយអ្នកដទៃ ។ យើងមិនហាមឃាត់ឲ្យទៅប្រព្រឹកនូវអំពើល្អនិង សាងល្អធ្វើ គុណជាមួយនឹងអ្នកដទៃនោះទេប៉ុន្តែសូមធ្វើដោយកាយវាចាចិត្តគិតពិចារណាផលប្រយោជន៍នឹងអត់ប្រយោជន៍ផងព្រោះផលយើងសាងទៅលើបុគ្គលណាម្នាក់នៅក្នុងសង្គមបច្ចុប្បន្នវាមិនដែលហុចផលល្អគ្រប់ដប់មកវិញទេតួយ៉ាងមនុស្សខ្លះអាចនឹងចងគំនុំនឹងលួចខាំយើងពីក្រោយខ្នងទាំងដែរយើងធ្វើល្អជាមួយគេលើសលប់នោះដែរ ។
ចូរកុំធ្វេីល្អដាក់អ្នកដ៏ទៃច្រេីនពេក ព្រោះគេមិនអាចធ្វេីល្អដាក់យេីងដូចដែលយេីងធ្វេី ដាក់គេឡេីយ ដោយសារគេគិតថា ទង្វេីររបស់អ្នកគឺ ជាអ្វីដែលអ្នកស្មគ្រ័ចិត្តតែប៉ុណ្ណោះ អ្នកនឹងមានការហត់នឿយនៅពេលដែល អ្នកជាអ្នកធ្វេីដេីម្បីគេរហូត ហេីយនៅពេលខ្លះ គេមិនយល់ពីយេីងទៀតផង ត្រូវទទួលស្គាល់ការពិតមួយគឺ គេមិនអាចដូចយេីងទេ ព្រោះទំលាប់គេនិងជីវិតគេមិនដូចយេីង។
ចូរធ្វេីខ្លះអត់ខ្លះ ស្តាប់ខ្លះអត់ខ្លះ មេីលឃេីញខ្លះអត់ខ្លះ ត្រូវខ្លះខុសខ្លះ ទាំងនេះហេីយ ដែលហៅថាជីវិតដែល អត់ខុស អត់ត្រូវ បេីអាច ហុីយបាន ក៍ហុីយខ្លះទៅ ឆិនឆៃបាន ក៍ឆិនឆៃទៅ នោះអ្នកនឹងមានក្តីសុខ សុខទាំងកាយ សុខទាំចិត្ត សុខទាំងការគិត និង មានជីវិតងាយៗ មិនខាន ។
“ ចូរធ្វេីល្អដើម្បីបំពេញបំណងខ្លួនឯងទៅបានហើយ កុំធ្វេីល្អ ដើម្បីអោយគេជំពាក់គុណយើងនោះអី “ ។ គតិ
អត្ថបទដោយ : ធី សុភក្តី