Ultimate magazine theme for WordPress.

កុំចង់កែគេដេីម្បីតម្រូវចិត្តខ្លួន

មនុស្សល្អរមែងតែងតែមានប៉ុន្តែមិនប្រាកដថាមាននោះទេ តើអ្វីទៅជាការ​បាត់បង់ ? ហើយការបាត់បង់នូវមនុស្សដែលល្អម្នាក់តើយើង​មានវិបត្តដិសារីបែបណា ? តើយើងគួរធ្វើដូចម្ដេចដើម្បីរក្សាមនុស្សល្អដែលនៅក្បែរខ្លួនយើងបានអស់មួយជិវិត ?

ចម្លើយនោះគឺថា :

មុននឹងសម្រេចចិត្តធ្វើអ្វីមួយយើងត្រូវចេះថ្លឹងថ្លែងរកខុសត្រូវចេះរកចំណុចល្អនិងអាក្រក់គុណសម្បត្តិនិងគុណវិបត្តិជាមុនសិនមុននឹងប្រើកំហឹងមកដោះស្រាយ  ទើបការ​សម្រេចចិត្តរបស់យើងបានល្អដោយមិនស្ដាយក្រោយ ។

ហើយគ្មានអ្វីស្តាយជាងការបាត់បង់មនុស្សល្អនៅក្បែរខ្លួននោះទេ វាមិនមែនជារឿង​ចៃដន្យទេដែលមនុស្សម្នាក់ត្រូវបានមនុស្សជាច្រេីននាក់ទទួលស្គាល់ថា”គាត់ល្អ” ។ ហើយ​​អ្នកគ្រប់គ្នាក៍គិតថាគាត់មិនមែនជាមនុស្សអាក្រក់នោះទេ ។ ក៏ប៉ុន្តែមនុស្ស​ល្អម្នាក់​នោះមិនអាចល្អគ្រប់ដប់ដូចអ្នកយល់ឃើញនោះដែរ ព្រោះអ្នកណាក៏មាន​ចំនុច​ខ្វះខាត ដែរ ត្រូវរស់នៅជាមួយចំណុចល្អនោះដែរ ។ ហើយក៍កុំមេីលរំលង​ចំនុច​ខ្វះខាត របស់ គាត់ ព្រោះសូម្បីតែយេីងក៏មិនល្អគ្រប់ដប់ដែរ ។

កុំអោយចិត្តដែលចង់កែរគេដេីម្បីតំរូវចិត្តយេីងអោយសោះ ព្រោះអាចធ្វេីអោយយេីង បាត់បង់គេដោយប្រការណាមួយ ជាក់ជាមិនខាន ។ យេីងផងដែរក៏មិនប្រាកដថាជា មនុស្សល្អឥតខ្ចោះនោះទេ ។

ខ្ញុំមិនជឿរថា អំពេីរល្អ៩របស់គាត់រឿងអី មិនអាចសុីសងទៅនឹងកំហុកដ៏តូច១នោះបាន ចឹងគួរតែជំនះនិងខ្លួនឯងអោយបានដេីម្បីថែរក្សារមនុស្សល្អម្នាក់នោះ បេីមិនចឹងទេ អ្នក នឹងស្តាយក្រោយ ដោយសារ មិនដឹងទៅរកឯណាបានមនុស្ស ល្អដូចគាត់នៅក្បែរខ្លួន ទៀតទេ ។ សូមកុំព្យាយាមកាត់ក្បាលតម្រូវមួកយើងត្រូវកាត់មួកដម្រូវក្បាលទើបជាការល្អ “គតិ” ។

អត្ថបទដោយធីសុភក្តី

Leave A Reply

Your email address will not be published.