Ultimate magazine theme for WordPress.

ការរកឃើញទីក្រុងបុរាណទាំងប្រាំនៅក្រោមទឹកបង្កប់រឿងអាថ៌កំបាំងជាច្រើន

ពិតណាស់ផែនដីយើងសព្វថ្ងៃមានរឿងរ៉ាវអាថ៌កំបាំងជាច្រើនដែលបានលាក់បាំងពីមនុស្សរាប់ពាន់ឆ្នាំសមុទ្រគឺដើរតួនាទីយ៉ាងសំខាន់លើផែនដី ក្នុងនោះផងដែរមហាសមុទ្រនៃផែនដីបានលាក់ទុកអាថ៌កំបាំងរាប់មិនអស់នៅក្នុងផ្ទៃទឹក ។ជាក់ស្ដែងដូចជាការរកឃើញក្រោមទឹកជាបន្តបន្ទាប់នេះពិតជាធ្វើឲ្យអ្នកទស្សនាភ្ញាក់ផ្អើលយជាក់ជាមិនខាន់ ថាតើចង់ដឹងថាអ្វីទៅដែលលាក់បាំងនៅក្រោមមហាសមុទ្រដ៏ធំធេងទាំងនោះសូមអញ្ជើញមកទស្សនាជាមួយយើងខ្ញុំទាំងអស់គ្នា ។

១. ឧទ្យានរូបសំណាក់ក្រោមទឹក Molinere 

ឧទ្យានរូបចម្លាក់មួយនេះស្ថិតនៅក្រោមបាតសមុទ្រ Caribbean ភាគខាងលិចនៃឆ្នេរសមុទ្រ Cheryda beach ហើយឧទ្យានមួយនេះផងដែរត្រូវបានកសាងឡើងដោយជាងចម្លាក់ជនជាតិអង់គ្លេសម្នាក់ដែលមានឈ្មោះថា Jason Decaires Taylor នៅក្នុងខែឧសភាឆ្នាំ 2006 ក៏ជាឧទ្យានជាតិរូបសម្លាក់ដំបូងគេមួយដែលត្រូវបានបើកឲ្យសាធារណជនចូលទស្សនាជាសាធារណៈ ។

២. ទីក្រុងតោងបុរាណ (Ancient lion city) ទីក្រុងនេះមានទីតាំងស្ថិតនៅក្នុងបឹងមួយនៅចន្លោះភ្នំតោ 5 នៃប្រទេសចិនហើយទីក្រុងនេះស្ថិតនៅជម្រៅប្រមាណជា 133 ហ្វីតក្រោមផ្ទៃទឹក ។

៣. Tongauni underwater complex

វាជាហេដ្ឋារចនាសម្ព័ន្ធក្រោមទឹកដែលមានផ្ទាំងថ្មធំៗដោយគេចាត់ទុកភស្តុតាងកន្លែងនៃទីក្រុងចំណុះឱ្យរាជធានីនៅក្នុងសម័យបុរាណ ដែលមានអាយុកាលបានលិចជាង 13000 ឆ្នាំមុនមកម្ល៉េះ ។ហើយវាមានទីតាំងស្ថិតនៅក្នុងប្រទេសជប៉ុនហើយអ្នកជំនាញបានលើកឡើងថាទាំងនេះគឺជាវិមានដែលកសាងឡើងដោយមនុស្សហើយវាគឺជាភស្តុតាងអរិយធម៌សម័យបុរាណដែលត្រូវបានកប់នៅក្នុងក្រោមផ្ទៃទឹក ។

៤. សំណង់ពីរ៉ាមីតដ៏ធំនៅក្រោមទឹក

អ្នកប្រកដជាឆ្ងល់ថាហេតុអ្វីវានៅក្រោមទឹក វាស្ថិតនៅក្នុងមហាសមុទ្រអាត្លង់តិចក្បែរកោះ២ Sao Miguel នឹង Terceira នៃបន្តុំកោះជាច្រើន ។ ហើយពីរ៉ាមីតដ៏ធំមួយនេះស្ថិតនៅក្នុងបាតសមុទ្រ ។ ទាំងនេះស្ថិតនៅទីតាំងដូចគ្នាទៅនឹងពីរ៉ាមីតដែលអ្នកប្រាជ្ញទស្សនៈវិទូក្រិចប្លាតុងលើកឡើងថាជាទីក្រុងទេវកថាដែលមានឈ្មោះថា Atlantis ។

5. Baltic Sea Anomaly

វាគឺជាផ្ទាំងថ្មរាងរង្វង់មូលដែលមានអង្កត់ផ្ចិតប្រមាណ 60 ម៉ត្រ ស្ថិតនៅក្រុងបាតសមុទ្រBalic ភាគខាងជើង ។ទោះជាមានការលើកឡើងយ៉ាងណាក៏ដោយវាគឺជាការលើកឡើងផ្សេងៗគ្នាជាច្រើនពីរឿងនេះវានៅតែលាក់រឿងអាថ៌កំបាំងដទៃរហូតមកដល់បច្ចុប្បន្ន ។

Leave A Reply

Your email address will not be published.