សាងកំលាំងចិត្ត
អ្នកបាក់ទឹកចិត្តត្រូវចងចាំថា អ្នកជោគជ័យមួយណាក៏ដោយក៏សុទ្ធធ្លាប់ជួបវិបត្តិ ធ្លាប់មានបញ្ហា មានអ្នកខ្លះធ្លាប់ជាប់គុក អ្នកខ្លះធ្លាប់ត្រូវបានគេប្តឹង ត្រូវបានគេ បរិហាកេរ្ត៍ជាសាធារណះ ធ្លាប់ត្រូវគេជេរ ។ល។

តែ…. ដោយសារតែពួកគាត់ធ្លាប់ជួបរឿងទាំងអស់នេះហេីយទេីបធ្វេីអោយគាត់ ប្តេជ្ញា ចិត្តកសាងគុណសម្បិត្តលុបលាងកំហុស ចំពោះជីវិតខ្លួនឯង ហេីយពេលនេះ ពួកគាត់ ធ្វេីបានហេីយ ព្រោះគាត់ប្តេជ្ញាចិត្តថានឹងអោយអ្នកដែលមេីលងាយគាត់រួមទាំង មហាជនដឹងថា គាត់មិនដូចអ្វីដែលអ្នកទាំងអស់គ្នាគិត រឺឃេីញនោះទេ ។
អ្នកណាក៏ចេះបាក់ទឹកចិត្តដែរ ប៉ុន្តែកុំយកការបាក់ទឹកចិត្តមកជាលេស ធ្វេីអោយ ខ្លួនឯង ខ្ជិល លែងទទួលខុសត្រូវលេីជីវិតប្រពន្ធកូន លែងធ្វេីការងារ លែងចង់ខំព្រោះ ខ្លាចហត់ ដល់ធ្វេីពុតជាបាក់ទឹកចិត្តយូរៗទៅដូចជាស្រួលខ្លួន
ចូរសួរខ្លួនឯងថា កេីតមកដេីម្បីអ្វី ? តេីយេីងសំណាងប៉ុណ្ណាកេីតមកនៅក្នុងប្រទេសមួយកុំពុងអភិវឌ្ឃបែបនេះ សម័យកាល ដែលមានឱកាសរីកចំរេីនច្រេីន ទោះដួលប៉ុន្មានដងក៏ដោយ អោយតែ “ខំ “ គឺគង់នឹង ងេីបមកវិញរួចជាក់ជាមិនខាន
យេីងម្នាក់ៗធំហេីយ ចូរ កុំចាំអ្នកដ៏ទៃលេីកទឹកចិត្តយេីងអី ព្រោះអ្នកដ៏ទៃលេីក ទឹកចិត្ត យេីង១០០ដង ក៏មិនស្មេីរយេីងលេីកទឹកចិត្តខ្លួនឯងដែរ ព្រោះ យេីងរស់នៅ ជួយខ្លួន យេីងរាល់ថ្ងៃ អ្នកដ៏ទៃ ណាត់១០នាក់បានជួប១នាក់ ហេីយមិនប្រាកដថា ម្នាក់នោះ ចេះលេីកទឹកចិត្តយេីងនោះទេ ផ្ទុយទៅវិញ គាត់អាចនឹងគិតអាក្រក់ លេីយេីងផងក៏ មិនដឹង
បានហេីយ ងេីបឡេីង គ្រួសារអ្នកត្រូវការអ្នក ជីវិតអ្នកត្រូវការកិត្តយស និង កេរ្ត៍ឈ្មោះ សុភមង្គល ទាំងនេះក៏ត្រូវការអ្នកមកសាងវាដែរ ឈប់មានលេសបាក់ទឹកចិត្តទៀត ទៅ ណាបេីមិនអញ្ចឹងទេបានអ្នកណាមករស់ជំនួសជីវិតខ្លួនឯងទៅ ? គតិ
ប្រភពពី: facebook
អត្ថបទដោយ: ធី សុភក្តី