រូបមន្តគ្រួសារ
ចង់ដឹងពីអ្វីខ្លះ ខ្ញុំប្រាប់
មុនអាពាហ៍ពិពាហ៍ : ត្រូវជជែកគ្នាឱ្យច្បាស់ថា តើ :
1/ ការងារមានលំនឹងហើយឬនៅ?
2/ ទារកកើតមកអ្នកណាជាអ្នកថែ?
3/ អ្នកណាទៅធ្វើការ?
4/ លុយកាក់សមស្របក្នុងស្ថានភាពហើយឬនៅ?
5/ ចេះជួយថែទាំផ្ទះសម្បែងនិងចេះជួយគ្នាពេលមានអាសន្នហើយឬនៅ ?
6/ ដឹងប្រវត្តិសុខភាពគ្នាហើយឬនៅ?
7/ ដឹងពីប្រវត្តិគ្រួសារទៅវិញទៅមកហើយឬនៅ ?
8/ ពិតជាមានក្តីស្រឡាញ់ទៅវិញទៅមកដោយគ្មានការបង្ខិតបង្ខំមែនទេ?
9/ ចេះពិភាក្សាគ្នាដោយការគោរពគ្នាទៅវិញទៅមកហើយឬនៅ?
10/ ចេះស្តាប់ពីតំរូវការពីគ្នាទៅវិញទៅមកហើយឬនៅ?
11 តើពិតជាជឿទុកចិត្តគ្នាហើយមែនទេ?
– ក្រោយអាពាហ៍ពិពាហ៍ :
1/ ត្រូវចេះគោរពស្រឡាញ់ញាតិទាំងសងខាង
2/ គោរពមិត្តភ័ក្ត្រទាំងសងខាង
3/ ចេះស្វែងយល់ពីការលំបាកក្នុងគ្រួសារ
4/ ស្វែងយល់ពីការជ្រៀតជ្រែកចូលក្នុងរឿងគ្រួសារពីអ្នកដទៃ សូម្បីតែសាច់ញាតិខ្លួនឯង
5/ ត្រូវត្រៀមខ្លួនផ្លាស់ប្តូរ សម្របសម្រួលគ្នាទៅវិញទៅមក និងស្វែងរកឪកាសរីករាយជាមួយប្តីប្រពន្ធតែពីរនាក់
6/ ទាំងពីរនាក់ពិតជាមានស្មារតីប្តេជ្ញាចិត្តការពារគ្នា
7/ ថែទាំកូនចៅសូម្បីតែជីវិតគ្រួសារបានជួបព្យុះសង្ឃរាដ៏ធំមហិមាណាមួយក៏មិនបោះបង់ចោលគ្នាហើយមែនទេ ?
8/ ស្នេហាងាយបង្កើតតែពិបាករក្សា កូនងាយបង្កើត តែការចិញ្ចឹមឱ្យក្លាយជាមនុស្សល្អគឺមិនងាយឡើយ….!!
និពន្ធដោយ : ធី សុភក្តី